បនល្បែងជល់មាន់និងបៀអាប៉ោង យូគី ដែលម្ចាស់បើកឈ្មោះ ហ៊ួត ហាន បើកលេងដោយសេរី ! សមត្ថកិច្ចស្ងាត់ឈឹងមិនហ៊ានក្អក

ខេត្តត្បូងឃ្មុំ៖ ស្របពេលទេសកំពុងមានសង្រ្គាម ដោយឡែកនៅខេត្តត្បូងឃ្មុំ វិញមាន បនល្បែងសង្វៀនជល់មាន់ លេងអាប៉ោង ចាក់យូគី ដ៍ធំ មួយកន្លែងស្ថិតនៅក្នុងចំការកៅស៊ូក្រោយផ្ទះប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រភូមិស្ទៀង ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកឲ្យក្រុមអ្នកញៀនល្បែងចូលទៅលេងភ្នាល់សុីសង យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ បែរជាអាជ្ញាធរក្នុងមូលដ្ឋានពាក់ព័ន្ធហាក់មិនអើពើនិងបង្ក្រាបទល់តែសោះ ប្រជាពលរដ្ឋដែលមិនចូលចិត្តអោយមានល្បែងសុីសងមានការរិះគន់ សមត្ថកិច្ចថា៖ទំនងម្ចាស់សង្វៀនជល់មាន់ខុសច្បាប់នេះ មានអំណាចធំខ្លាំងជាងលោកប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំសៀទៀតទើបបានហ៊ានបើកបនល្បែងសុីសងដោយគឃ្លើន ស្របពេលប្រទេសជាតិកំពុងតែមានសង្រ្គាម ដែលម្នាក់ៗគេខ្វល់ខ្វាយគ្រប់គ្នា

បនល្បែងខាងលើនេះដែលត្រូវបានប្រជាពលរដ្ឋរស់នៅភូមិស្ទៀង បានផ្តល់ព័ត៍មានឲ្យដឹងថា៖ សង្វៀនជល់មាន់ខុសច្បាប់នេះបើកឲ្យអ្នកញៀនល្បែងចូលលេងភ្នាល់សុីសងដាក់ប្រាក់ធំ យូរមកហើយ និងមានអ្នកចូលទៅលេងល្បែងរាប់រយនាក់ក្នុងមួយថ្ងៃៗ មានទាំងម៉ូតូ និងឡានរាប់រយគ្រឿង។

ប្រជាពលរដ្ឋបន្តថា៖ ពួកគាត់សង្វេគខ្លាំងណាស់ ដោយសារក្រុមអ្នកញៀនល្បែងជាពលរដ្ឋក្រីក្រក្នុងមូលដ្ឋានមួយចំនួនចាញ់បុសក្តិតខោ អ្នកខ្លះត្រូវប្រពន្ធកូនទៅក្បែរសង្វៀនជល់មាន់អង្គុយរង់ចាំប្តី ឪពុក ដែលញៀនល្បែងទាំងទឹកមុខក្រៀមក្រំដោយសារតែពួកគាត់ជំពាក់បំណុលគេជុំកោះព្រោះប្តីញៀនល្បែង ឯអ្នកខ្លះកើតហិង្សាឈ្លោះទាស់តែងក្នុងគ្រួសារថែមទៀតផង។

ប្រជាពលរដ្ឋដដែលខាងលើលើកឡើងទៀតថា៖លោក ហ៊ួត ហាន មេសង្វៀនជល់មាន់ដុះស្លែនេះ ទំនងមានអំណាចធំខ្នងក្រាស់ជាងលោក ប៉ែន កុសល ចៅហ្វាយត្បូងឃ្មុំហើយមើលទៅ ទើបសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានហ៊ានបង្ក្រាបសោះឡើយ? ពួកគាត់ថា៖ ដូចជាគ្មានចំណេញអ្វីសោះបនល្បែងមួយសម្រាប់ប្រទេសជាតិ និងបានសំណូមពរដល់លោកអភិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ខមន្រ្តីក្រសួងមហាផ្ទៃមេត្តាពិនិត្យលើការអនុវត្តច្បាប់ភូមិឃុំមានសុវត្ថិភាពចំពោះបនល្បែងលោក ហួត ហាន នេះផង៕