 
                                    
                                    តើយាយ សុង សុខា ! ហៅ ម៉ែ អាត្រងោល មានខ្សែរធំជាងសមត្ថកិច្ច ឬមួយយ៉ាងណា? ទើបហ៊ានបើកលេងល្បែងអាប៉ោងស៊ីសងដោយមិនមានអ្នកបង្រ្កាប….!

ខេត្តបាត់ដំបង៖ ល្បែងអាប៉ោងដុះស្លែមួយកន្លែង ស្ថិតនៅ ក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោងក្រុង.ខេត្តបាត់ដំបង បានបើកលេងស៊ីសងដាក់លុយធំៗសំងំនាំគ្នាភ្នាល់អ៊ុតសុីសង រៀងរាល់ថ្ងៃ មានអ្នកចាញ់ អ្នកឈ្នះ រាប់សិបលានរៀលក្នុងមួយថ្ងៃៗ លេងយ៉ាងសប្បាយអត់ខ្វល់យកមុខរបរល្បែងសុីសងនេះ ដើម្បីជីវភាពគ្រួសារទៅហើយ ចំណែកសមត្ថកិច្ចមិនមានអ្នកណាចេញមុខបង្ក្រាបម្តងសោះឡើយ។ បនល្បែងដែលបានបើកលេងយ៉ាងត្រជាក់ថ្លើមនេះទីតាំងខាងលើនេះបានបើករាប់ឆ្នាំមកហើយ ដោយមាន ឈ្មោះ សុង សុខា ហៅម៉ែអាត្រងោល ដែលជាស្រ្តីជើងចាស់មេបនល្បែងជាមេក្លោងអ្នកចេញមុខ រត់ការដោះស្រាយ ក្នុងការចំណាយលុយសែនអោយម្ចាស់ទឹកដី និងបង់លុយប្រចាំ ក្នុងការបង្កើតទីតាំងល្បែងអាប៉ោងលេងនៅក្នុងផ្ទះរបស់គាត់ ដូច្នេះហើយពួកក្រុមដែលញៀននិងល្បែង ដែលយាយ សុង សុខា ជាអ្នកគៀងគរអោយចូលមកលេងមិនមានការភ័យខ្លាចរអានិងសមត្ថកិច្ចឡើយ។
ទោះបីមានបនល្បែងបានកើតឡើងយូរយ៉ាងណាក៍ដោយពោលគឺតាំងតែលោក ពេជ្រ សារ៉ែន មិនទាន់ឡើងជាអធិការនគរបាលក្រុងបាត់ដំបង មកម្លេះ រហូតដល់អាណត្តិលោក ពេជ្រសារ៉ែន កំពុងកាន់ជាអធិការក្រុង ក៍ដោយ លោកនៅតែមិនមានការទប់ស្កាត់បង្ក្រាបបនល្បែងមួយនេះនោះទេ គឺនៅតែរក្សារការស្ងៀមស្ងាត់ ចំពោះបនល្បែងខាងលើនេះដដែរ ទំនងជាឆ្នាំងស៊ុបរបស់លោកផងដែរ? ទើបយាយ សុង សុខា ហៅម៉ែអាត្រងោល បើកល្បែងស៊ីសងខុសច្បាប់យ៉ាងគឃ្លើនបែបនេះ បានដោយសុខស្រួលមិនរំខានដ៍ក្រុមអ្នកញៀនល្បែងភ្នាល់សុីសងដោយសប្បាយ ។ ពាក់ពន្ធ័និងមានល្បែងសុីសងរាល់ថ្ងៃយប់ទីតាំងផ្ទះយាយ សុង សុខា ! ប្រជាពលរដ្ឋមិនសប្បាយចិត្តទល់តែសោះដោយសារ មានការភ័យខ្លាច សន្តិសុខសង្គម អំពើផ្សេងៗ ដោយសារមានល្បែងសុីសងនិងកើតចេញពីបនល្បែងដោយសាមានចាញ់បោសគូទខោរបែកគុំនិតទៅជាកាចសាហាវ លួច ឆក់ ប្លន់ ហឹង្សារ ក្នុងគ្រួសារអ្នកឈ្នះសប្បាយ បង្ករជាភាពអណាធិបេត្យយ។ល។ តើភូមិឃុំមិនមានសុវត្ថិភាពនូវ ឯណា ជូនប្រជាពលរដ្ឋក្នុងការរស់នៅដោយព្រោះតែមានសកម្មភាពល្បែងសុីសងខុសច្បាប់ បានកើតឡើងជាប្រចាំអណាធិបតេយ្យបែបនេះនោះ ។
ប្រជាពលរដ្ឋដែលរស់នៅក្រុងបាត់ដំបងទាំងមូលស្នើសុំអាជ្ញាធរ ចាប់ពីថ្នាក់មូលរដ្ឋានរហូតថ្នាក់ខេត្ត មិនគួរមើលរំលងបនល្បែងរបស់ យាយ សុង សុខា ដែលបានបើកលេងភ្នាល់សុីសងរាល់ថ្ងៃ ខាងលើនេះឡើយ ជាពិសេស លោក សុខ លូអភិបាលខេត្តបាត់ដំបង សូមមានចំណាត់ការមន្ត្រីក្រោមឱវ៉ាតដើម្បីទប់ស្កាត់បនល្បែងដែលកំពុងប្រព្រឹត្តខុសច្បាប់ និងយាយ សុងសុខា ដែលជាមេក្លោងនេះផង ៕
 
  
 