
(គេហទំព័រពន្លឺខ្មែរអមតៈ)កំមើលស្រាលក្រុមរើសអេតចាយលួចគាស់ផ្ទះអ្នកស្រុកលួចទ្រព្យសម្បតិ៍ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានចំនួន09នាក់
ចេញផ្សាយថ្ងៃច័ន្ទ ទី០២ ខែសីហា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្រុមជនសង្ស័យជាអ្នកអូសរទេះ និងដើរស្ពាយការ៉ុងរើសអេដចាយតែបន្លំគាស់ផ្ទះអ្នកស្រុកចូលលួចទ្រព្យសម្បត្តិ៍ពេលយប់ ជាបន្តបន្ទាប់ចំនួន09នាក់ បញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តនៅរសៀលថ្ងៃទី02 ខែសីហា ឆ្នាំ2021។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងមានការយកចិត្តទុកដាក់ណែនាំពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បានចុះល្បាតនៅពេលយប់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន 09នាក់ នាំមកអធិការដ្ឋានដើម្បីស្រាវជ្រាវសួរនាំបក្ខពួកជាបន្តបន្ទាប់ទៀត។
![]()
![]()
![]()