(គេហទំព័រពន្លឺខ្មែរអមតៈ)ពិតជាថ្លើមពាសមេឃរឿងបែកធ្លាយលោកវរសេនីយ៍ វ៉ាន់ វិបុល អធិការរងក្រុងស្ទឹងសែនថ្លើមធំហ៊ានផ្តល់ទីតាំងឲ្យបើកបនល្បែងសុីសងទៅរួចមិនខ្លាច…?

ចេញផ្សាយថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១

ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តកំពុងធំ = ពិតជាមិនគួរឲ្យជឿទេនាថ្ងៃទី6.ខែសីហា.ឆ្នាំ2021.បែកធ្លាយលោកវរសេនីយ៍ វ៉ាន់ វិបុល អធិការរងក្រុងស្ទឹងសែនទទួលផែនព្រហ្ម ទណ្ឌ ថ្លើមធំហ៊ានផ្ដល់ទីតាំងអោយបើកល្បែងសុីសង ប្រឆាំងនិងបំរាមរបស់ប្រមុខរាជរដ្ឋានភិបាលក៏ដូចក្រសួងសុខាភិបាល បានហាម មិនអោយមានការប្រផ្ដុំជួបជុំគ្នា តែដោយឡែក លោកវរសេនីយ៍វ៉ាន់ វិបុល ហ៊ានប្រឆាំងនិងបទបញ្ជាឬក៏ចរាចរណ៍ណែនាំរបស់ថ្នាក់ដឹកនាំខេត្តកំពង់ធំ ដែលបានដាក់ចេញកន្លងមកថ្មីៗនេះ

បើតាមប្រភពព័ត៌មានច្បាស់ការបានអោយដឹងថាទីតាំងដែលលោកវរសេនីយ៍វ៉ាន់ វិបុល បានផ្ដល់ទីតាំងអោយបើកល្បែងសុីសងនោះគឺនៅហាងស្រីល័ក្ខ ស្ថិតនៅក្នុងភូមិរលួស សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បើតាមប្រភពលឺថាហាងស្រីល័ក្ខនេះគឺជាប្រពន្ធចុងរបស់លោកវរសេនីយ៍វ៉ាន់ វិបុល បងប្អូនប្រជាពលរដ្ឋដែលរស់នៅជុំវិញហាងរបស់ស្រីល័ក្ខបានរិះគន់ តៗ គ្នាថាគណ:ពេលដែលជម្ងឺកូវីដ.19.កំពុងតែផ្ទុះរិករាលដាលគ្រប់ស្រុកក្រុងនៅក្នុងខេត្តកំពង់ធំ និងទូទាំងប្រទេសកម្ពុជា កោទតែលោកអធិការរងរូបនេះអីក៏ថ្លើមធំ ប្រឆាំងនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល តើលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជ្រាបយ៉ាងណាដែរទាន

ជាពិសេសពាក់ព័ន្ធនិងប្រឆាំងបំរាមរាជរដ្ឋាភិបាល ប្រឆាំងនិងក្រសួងសុខាភិបាល ប្រឆាំងនិងចរាចរណ៍ណែនាំរបស់រដ្ឋបាលខេត្តកំពង់ធំ តើបុគ្គលល្មើសបែបនេះត្រូវមានទោសទាន់ដែរឬទេ ហើយម្យ៉ាងទៀតពាក់ព័ន្ធនិងភូមិឃុំមានសុវត្ថិភាព បើមន្ត្រីអនុវត្តច្បាប់ហ៊ានប្រព្រឹត្តល្មើសបែបនេះហើយ ប្រជាពលរដ្ឋច្បាស់ជារងាហើយ សូមឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់វិធានតាមវិន័យរបស់នគរបាលជាតិផងទាន ។ 1509C07C-4355-466C-BB16-9B7DB6DA3FAB