
(គេហទំព័រពន្លឺខ្មែរអមតៈ)រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលអំណោយ ម៉ាស អាវពេទ្យ ទឹកសុទ្ធ មី និងត្រីខ កំប៉ុង ពីលោក ទី អៀង និងលោកស្រី តាំង ហ្គេច យាន ជាអាជីវករលក់ដូរ នៅរាជធានីភ្នំពេញ
ចេញផ្សាយថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ភ្នំពេញ៖ ថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១អំណោយសប្បុរសធម៏ រួមមាន ម៉ាស អាវពេទ្យ ទឹកបរិសុទ្ធ មី និងត្រីខ កំប៉ុង ពីលោក ទី អៀង និងលោកស្រី តាំង ហ្គេចយាន ជាអាជីវករលក់ដូរ នៅរាជធានីភ្នំពេញ បាន នាំយកប្រគល់ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ដើម្បីជាការចូលរួមចំណែកក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម
។
នៅក្នុងឱកាសនោះ លោក ទី អៀង និង លោកស្រី តាំង ហ្គេចយាន បានជម្រាបជូន ថា អំណោយទាំងនេះ គឺជាការចូលរួមចំណែករបស់ក្រុមគ្រួសារលោក យកមកប្រគល់ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ទុកសម្រាប់ជាការចូលរួមចំណែកដល់ដំណើរការ បង្ការ និងការ ការពារ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ក៏ដូចជានៅក្នុងស្រុក កោះសូទិន ខេត្តកំពង់ចាមផងដែរ
។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ទី អៀង និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមជួយឧបត្តម្ភ នូវគ្រឿង ឧបភោគ បរិភោគ ព្រមទាំងម៉ាស និងសម្លៀកបំពាក់ពេទ្យ មួយចំនួនជូនដល់ក្រសួងព័ត៌មាន ដើម្បីទុកយកទៅចែកជូនទៅតាមមូលដ្ឋានស្រុកោះសូទិន ខេត្តកំពង់ចាម ក្នុងយុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ
។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា អំណោយជា ម៉ាស ឬ អាកុល និងសំភារ: ស្បៀងអាហារ ដែលទទួលបានពី សប្បុរសជន ជាបន្តបន្ទាប់កន្លងមកនេះ គឺមានសារសំខាន់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ពិសេសក្រុមព័ត៌មាន ដែលតែងចុះ យកព័ត៌មានប្រចាំថ្ងៃ ហើយត្រូវការប្រើប្រាស់ រាល់ពេលដូចជាម៉ាស និងអាកុល ។ អង្ករ និងទឹកបរិសុទ្ធ គឺទុកសម្រាប់យកទៅចែកជូន ដល់មណ្ឌលកុមារកំព្រា កុមារក្រីក្រ និងប្រជា ពលរដ្ឋងាយរងគ្រោះ និងអ្នកកំពុង ធ្វើចត្តាឡីស័កតាមខ្នងផ្ទះ នៅក្នុងមូលដ្ឋានស្រុកកោះសូទិន ខេត្តកំពង់ចាម។ អំណោយរបស់លោក ទី អៀង និងលោកស្រី តាំង ហ្គេចយាន រួមមានម៉ាសចំនួន ៣ ម៉ឺន ម៉ាស អាវពេទ្យការពារកូវីដ១៩ ចំនួន ៣០០ អាវ មី ១០ កេសធំ ត្រីខ កំប៉ុង ៥០ យួរ និងទឹកបរិសុទ្ធ ១០០ កេស
។
បន្ទាប់ពីទទួលបាននូវអំណោយទាំងនេះរួចមក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបែងចែកជូនទៅ ដល់ស្រុកបាធាយនូវម៉ាស ចំនួន ១ ម៉ឺនម៉ាស និងសម្លៀកបំពាក់ពេទ្យ ១ កេស ផ្តល់តាមរយ: ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក រដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងព័ត៌មាន ប្រគល់ជូនលោក ផេន សុផល អភិបាលនៃគណ: អភិបាលស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានអញ្ជើញមកទទួលផ្ទាល់នៅទីស្តីការក្រសួង ព័ត៌មាន ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ ទុកសម្រាប់មន្រ្តី និងក្រុមគ្រូពេទ្យ ប្រើប្រាស់ការពារការឆ្លងនូវជំងឺកូវីដ-19 ៕