
(គេហទំព័រពន្លឺខ្មែរអមតៈ)បែកធ្លាយលោក គង់ មង្គល ប្រធានសហគមន៍សង្កាត់ជ្រាវយកអេស្កា៣ទៅ៤គ្រឿងជីកកាយព្រៃជុំរកត្រីពងកូនក្នុងតំបន់អភិរក្សបឹងពារាំងលើសពីច្បាប់កំណត់ហាមមិនឲ្យអ្នកសារព័ត៌មានចូល
ចេញផ្សាយថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប % តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅសង្កាត់ជ្រាវបានឲ្យដឹងថា តំបន់អភិរក្សបឹងពារាំងស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ដែលប្រគល់តួនាទីគ្រប់គ្រងថែរក្សាឲ្យទៅលោក គង់ មង្គល ប្រធានសហគមន៍សង្កាត់ជ្រាវសព្វថ្ងៃនេៈព្រៃលិចទឹកជាជម្រកត្រីពងកូនដែលសម្បតិរដ្ឋលួចឃប់ឃឹតគ្នាយកគ្រឿងចក្រឈូយឆាយយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននិងលក់ឲ្យឈ្មួញ បន្តិចទៀតដីព្រៃលិចទឹកអភិរក្សបឹងពារាំងនិងក្លាយទៅជាវាលល្ហោឋាននាពេលខាងមុខ។
ជាក់ស្តែងនៅថ្ងៃសុក្រទី១៣ខែសីហាឆ្នាំ២០២១ វេលាម៉ោង ៩.២០ នាទីម្សិលមិញនេៈអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាពបានចុៈទៅផ្តិតយករូបភាពតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ មកដល់ចំណុចបារ៉ះកុងត្រូលតំបន់អភិរក្សបឹងពារាំងត្រូវបានកូនចៅរបស់លោក គង់ មង្គល ឃាត់មិនឲ្យអ្នកសារព័ត៌មានចូលទៅខាងក្នុងតំបន់នោៈទេដោយប្រើឡេៈថា ទាល់តែមានការអនុញ្ញាតិពីមេរបស់គាត់លោក គង់ មង្គល ទើបអាចឲ្យចូលបាន ប្រហែលជានៅខាងក្នុងនោៈមានអ្វីដែលអាថកំបាំង។
ចំណែកសម្មភាពខាងមុខបារ៉ះកុងត្រូលកូនចៅរបស់លោក គង់ មង្គល បែជាដេញតាមថតអ្នកសារព័ត៌មានដូចអ្នកការសែតដែរ ជាពិសេសគឺមានរថយន្តបែនរាប់សិបគ្រឿងចូលដឹកដីលក់យ៉ាងគគ្រឹកគគ្រេងមិនធ្វើតាមច្បាប់អនុញ្ញាតិរបស់ថ្នាក់លើឡើយ។
អង្គភាពគេហទំព័រពន្លឺខ្មែរអមតៈបានធ្វើការទំនាក់ទំនងតាមទូរស័ព្ទទៅលោក គង់ មង្គល ប្រធានសហគមន៍សង្កាត់ជាវដើម្បីផ្តល់ព័ត៌មានជុំវិញករណីខាងលើនេះតែខលចូលមិនមានអ្នកទទួល ចំណែកលោក ក្អប រ៉ន ចៅសង្កាត់ជ្រាវបានឲ្យដឹងតាមទូរស័ព្ទថា លោកមិនដឹងរឿងទេចំណែកខុសនិងត្រូវនៅលើលោក គង់ មង្គល ប្រធានសហគមន៍និងថៅកែគ្រឿងចក្រអ្នកទទួលខុសត្រូវ។
ប្រជាពលរដ្ឋរងចាំមើលថាតើ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប តើឯកឧត្តហ៊ានដាក់ការសើបអង្កេត លើករណីខាងលើនេៈជនដែលប្រព្រឹត្យខុសពីច្បាប់អនុញ្ញាតិដែរឬយ៉ាងណា។