(គេហទំព័រពន្លឺខ្មែរអមតៈ)ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបអញ្ជើញចុៈបើកច្រកត្រួតពិនិត្យទាំងបីទីតាំងឲ្យប្រជាពលរដ្ឋបានធ្វើដំណើរឡើងវិញ
ចេញផ្សាយថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប= នាព្រឹកមិញនេៈថ្ងៃច័ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា បានអញ្ជើញចុៈបើកដំណើរការឡើងវិញនូវច្រកត្រួតពិនិត្យសុខភាពបឋម និងស្រង់ទិន្ន័យ ទាំង៣ច្រក ដោយនឹងគ្រប់គ្រង សាកសួរព័ត៌មាន និងបញ្ហាសុខភាពបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ចូលមកកាន់ខេត្តសៀមរាប តាមច្រកស្រុកជីក្រែង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ។
បញ្ជាក់៖ រាល់ការដឹកទំនិញ និងប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា ដោយមិនមានការហាមឃាត់នោះឡើយ ដោយគ្រាន់តែមានការត្រួតពិនិត្យសុខភាពបឋម ស្កេនQR Code http://srprovince.com/login ដើម្បីចំណេញពេលវេលា និងសុវត្ថិភាព (អាចបំពេញមុនចេញដំណើរបាន) ដោយមិនមានតម្រូវឲ្យធ្វើចត្តាឡីស័ក លើកលែងតែករណីមានការសង្ស័យ។
ឯកឧត្តម ទៀ សីហា ក៏សូមសំណូមពរដល់បងប្អូន ពូ មីង ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ ត្រូវតែប្រុងប្រយ័ត្នខ្លួនឯង បើយើងរួមគ្នាអនុវត្តវិធានសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព កុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង។