​បែកធ្លាយ​.! លោក យូ ហេង ជំនាញ​ខាង​ប្រព្រឹត្ត​អំពើរ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

(​បាត់ដំបង់​)៖ ប្រភព​ពី​ប្រជា​ពលរដ្ធ​នឹង​ក្រុម​ឈ្មួញ បាន​លើក​ឲ្យដឹងថា​: ចាប់តាំងពី​លោក យូ ហេង មក​កាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ គឺ​មិន​បាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ឡេង សុខ ដែល​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​លោក ឡេង សុខ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ទំនិញ​គេច​ពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មាន​ការរិះគន់​ចំៗ​ថា លោក យូ ហេង ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង ដែល​មាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​ឧត្ដរមានជ័យ នា​ពេល​កន្លងមក​នោះ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក យូ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មាន​ការបែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្ត​បាត់ដំបង មួយចំនួន​បានឲ្យដឹងថា កាលពី​ជំនាន់​លោក ឈុន សុភមង្គល នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង បាន​បើកដៃ​ឲ្យ​លោក យូ ហេង ដែល​ជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​រាលដាល​។ ឥឡូវ​នេះ​បន្ទាប់ពី​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គឺ​នៅតែ​បណ្ដោយ​ឲ្យ​លោក យូ ហេង មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់​លោក យូ ហេង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ​។​

​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​បាត់ដំបង បាន​បញ្ជាក់ទៀតថា លោក យូ ហេង បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង មិនតិច​ជាង​២០​ឆ្នាំ​នោះ​ទេ ព្រោះ​លោក យូ ហេង ចេះ​លុតក្រាប​ជាមួយ​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គ្រប់​ជំនាន់​ដើម្បី​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ កាល​ជំនាន់​លោក ឈុន សុភមង្គល ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង គឺ​លោក យូ ហេង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព ហើយ​នៅពេល​ដែល​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៩ គឺ​លោក យូ ហេង នៅតែ​ល្បីល្បាញ​ខាង​ពុករលួយ​ដដែល​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ជា​បន្ទាន់​ព្រោះ​បច្ចុប្បន្ន​លោក យូ ហេង នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​យ៉ាង​ពេញបន្ទុក​ទៅវិញ​..?៕