[គេហទំព័រពន្លឺខ្មែរអមត:]មានការចង្អុលបង្ហាញពីរលោកឧត្តសេនីយទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងត្រូវបានសមត្ថកិច្ចកម្លាំចម្រុះឃាត់បានពលករប្រុសស្រីចំនួន 57 នាក់បន្ទាប់ពីពួកគេលួចឆ្លងដែនចូលទឹកដីថៃខុសច្បាប់

ចេញផ្សាយថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167

ខេត្តបាត់ដំបង ÷ យោងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងការណែនាំបន្ថែមរបស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនព្រំដែនកម្ពុជា។

នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧:នឹង០០នាទី លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការនគបាលការពារព្រំដែនគោកវរ:សេនាតូច៨១៩ ក្នុងភូមិសាសស្រុកកំរៀងខេត្តបាត់ដំបងនិងលោកវរះសេនីយ៍ត្រី លី ឡង់ដែន មេបញ្ជាការរង ដឹកនាំកម្លាំងចំនួន9នាក់ រួមជាមួយកម្លាំងយោធា សហការជាមួយ ទាហានឈុតខ្មៅថៃកងរយលេខ៥២៣ ធ្វើការទប់ស្កាត់ពលករលួចឆ្លងដែនដោយមិនស្របច្បាប់ចូលក្នុងទឹកដីថៃ នៅចំណុច ចន្លោះបង្គោលសីមាលេខ៥៣និង៥៤ ភូមិសាស្រ្តភូមិអូរក្រូច ឃុំបឹងរាង ស្រុកកំរៀង ឃាត់ខ្លួនពលករខ្មែរចំនួន៥៧នាក់ក្នុងនុះស្រី២៣នាក់និងក្មេង០៥នាក់មានក្មេងស្រី០២នាក់ ក្រោយពីសមត្ថកិច្ចបានសួរនាំនិងកំណត់មុខសញ្ញាជនសង្ស័យជាមេខ្យល់នាំមនុស្សឆ្លងដែន ចំនួន០១នាក់ក្នុងចំណោមពលករចំនួន៥៧នាក់ ចំពោះជនសង្ស័យមានឈ្មោះ ឈន ត្រាន់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅ ភូមិបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

  1. កម្លាំងនគបាលវរសេនាតូចការពារព្រំដែន៨១៩បានធ្វើកំណត់ហេតុប្រគល់ទៅអោយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀងអនុវត្តតាមនីតិវិធីច្បាប់បន្ត។