(គេហទំព័រពន្លឺខ្មែរអមត:)ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដឹកនាំអាជ្ញាធរ មន្រ្តី កងកម្លាំង និងប្រជាពលរដ្ឋចូលរួម ប្រារព្វពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆកា លើកទី៦៨

ចេញផ្សាយថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167

ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចូលរួមជាមួយ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តនឹងប្រធានក្រុមប្រឹក្សាខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆការ ឆ្នាំ២០២១នេះ បានដឹកនាំមន្រ្តី កងកម្លាំង និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ប្រារពពិធីបុណ្យឯករាជ្យ ៩ វិច្ឆកា ខួបលើកទី៦៨ នៅចំនុច វិមានឯករាជ្យ ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ថ្នាក់ដឹកនាំមន្ត្រីរាជការ បានអញ្ជើញដាក់កម្រងផ្កា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងរំលឹកគុណូបការៈអ្នកស្នេហាជាតិ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិអោយរួចផុតពីរបបអាណានិគម។

ថ្លែងនៅចំពោះមុខកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស រាប់រយនាក់ នៅក្នុងពិធីប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២១ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យក្នុងខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ អភិបាលរងខេត្ត បានថ្លែងថា ពិធីខួបអនុស្សាវរីយ៍លើកទី ៦៨ ថ្ងៃឯករាជ្យ ៩វិច្ឆិកា បានធ្វើឲ្យប្រជាជាតិខ្មែរទាំងមូលចងចាំជានិច្ចនូវព្រះគុណព្រះករុណាទិគុណ ព្រះករុណព្រះបាទសម្តេច នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយក ព្រះរាជហឫទ័យ ធ្វើការតស៊ូ ទាមទារយកមកវិញដោយជោគជ័យនូវឯករាជ្យជាតិកម្ពុជា ពីអាណានិគមនិយមបារាំង។

ឯកឧត្តម បានបន្តទៀតថា ជាងនេះទៀត យើងមានមោទនភាពដោយបានដោះស្រាយ បញ្ចប់អង្គការចាត់តាំងពួកខ្មែរក្រហម និងកម្លាំងរបស់ពួកគេឲ្យមករួមរស់ជាមួយរដ្ឋាភិបាល វិញដោយគ្មានការបង្ហូរឈាមតាមយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិត បានខិតខំរៀបចំនិងអនុវត្តកម្មវិធី នយោបាយរបស់ខ្លួន ដោយដាក់ចេញនូវយុទ្ធ សាស្ត្រចតុកោណដំណាក់កាលទី៤ សំដៅជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ច ការដោះស្រាយ ការងារជូនប្រជាពលរដ្ឋ ការធានាសមធម៌ និងយុត្តិធម៌ និងការលើកស្ទួយប្រសិទ្ធភាព វិស័យសាធារណៈ តាមរយៈផែនការសកម្មភាព អភិបាលកិច្ច និងកំណែទម្រង់ដ៏ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្នាក្នុងគ្រប់ផ្នែកគ្រប់វិស័យ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវវិធានការលើគ្រប់វិស័យដើម្បីស្ដារ និងជំរុញ សេដ្ឋកិច្ចឱ្យបន្តស្ថិតនៅលើគន្លងនៃកំណើន ខ្ពស់ និងរស់រវើកឡើងវិញ ពោល គឺស្ដារជីវភាព របស់ប្រជាជនទូទៅ ជាពិសេសបងប្អូនជន ដែលបានបាត់បង់ឱកាសរកប្រាក់ចំណូល និងការងារបណ្ដាលមកពីវិបត្តិកូវីដ-១៩ ។

ក្នុងឱកាសនេះដែរ លោកអភិបាលខេត្ត ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តឧត្តរមានជ័យ សូមបន្តចូលរួមអនុវត្តនៅវិធានការសុខាភិបាល ដោយប្រកាន់ ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ ជាប់ជានិច្ច និងអ្នកមិនបានចាក់វ៉ាក់សាំង សូមអញ្ជើញទៅ ចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា៕