(គេហទំព័រពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័ចំនួន០៣រូប ដែលនឹងចេញ ដំណើរទៅបន្តការសិក្សានៅប្រទេសវៀតណាមនិងឧបត្ថម្ភថវិការលើកទឹកចិត្ត
ចេញផ្សាយថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃពុធទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តម សេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរ មានជ័យ បានអញ្ជើញជួបសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិ បុរស ចំនួន០៣រូប នៃស្នងការដ្ឋានគរបាលខេត្តឧត្ដរមានជ័យ ដែលនឹងចេញដំណើរទៅបន្តការសិក្សាវគ្គបណ្ដុះបណ្ដាល រយៈពេលវែង តាមផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២០ នៅប្រទេសវៀតណាម នាពេលដ៏ខ្លីខាងមុខ ក្នុងកិច្ចជួបសំណេះសំណាល និងផ្តាំផ្ញើនេះក៏មានការអញ្ជើញចូលរួមពី លោកស្នងការងផែនការងារធនធានមនុស្ស ផងដែរ ។
នាឱកាសនេះដែរ លោកស្នងការ ក៏បានផ្តាំផ្ញើដល់មន្ត្រីនគរបាលជាតិបុរសទាំងបីរូប ត្រូវមានវិន័យ និងត្រូវចេះស្រលាញ់សាមគ្គីគ្នាទៅវិញទៅមក និងត្រូវចេះថែរក្សាសុខភាពឲ្យបានល្អក្នុងអំឡុងពេលសិក្សានៅប្រទេសវៀតណាម ។ លើសពីនេះទៀត លោកស្នងការ បានណែនាំសង្កត់ធ្ងន់ថា ចំណេះដឹងគឺពិតជាមានសារសំខាន់ ដូច្នេះត្រូវតែខិតខំព្យាយាមក្រេបជញ្ជក់យកចំណេះដឹងនេះឲ្យបានជោគជ័យ សម្រាប់ជាផ្នែកមួយមកចូលរួមអភិវឌ្ឍអង្គភាពពេលត្រលប់មកវិញ និងជំរុញឲ្យមន្រ្តីនគរបាលជាតិទាំងបីរូបឲ្យខិតខំធ្វើយ៉ាងណាបន្តពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យបានច្រើន ដើម្បីឲ្យទទួលបានជោគជ័យក្នុងការសិក្សា ។
ជាមួយគ្នានេះដែរ លោកស្នងការ ក៏បានឧបត្ថម្ភនូវថវិកា ក្នុងម្នាក់ទទួលបាន ៤០០,០០០រៀល ដើម្បីជាការលើកទឹកចិត្តក្នុងការទៅបន្តការសិក្សានៅប្រទេសវៀតណាមផងដែរ ។