(គេហទំព័រ ពន្លឺខ្មែរអមត:)ម្សិលមិញលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានចាត់ឱ្យតំណាងទទួលអាវរងារចំនួន ៣២០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់….

ចេញផ្សាយថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យបានចាត់ឲ្យតំណាង ទទួលនូវអាវរងារ ចំនួន ៣២០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់ កងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោក៧០២ និង៩០៥ ដែលកំពុងឈរជើងការពារគោលដៅនៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

គណៈស្នងការ និងកងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមគោរពថ្លែងអំណរគុណដោយស្មោះស្ម័គ្រអស់ពីដួងចិត្ត ចំពោះសម្តេចទាំងទ្វេរ ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់កូនចៅក្រោមឱវាទ ។

ឯកឧត្តម ក៏សូមគោរពជូនពរសម្ដេចទាំងទ្វេរ មានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ឈ្នះអស់មារសត្រូវ បន្តដឹកនាំប្រទេសឈានទៅរកភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសសូមឲ្យចៀសផុតពីជំងឺកាចសាហាវទាំងពួង ។