(គេហទំព័រ ពន្លឺខ្មែរអមត:)គណៈកម្មការអន្តរក្រសួងចុះពិនិត្យមើលវឌ្ឍនភាព ការដ្ឋានសាងសង់ផ្លូវ​ និងប្រព័ន្ធលូនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវ៣៨ខ្សែ​ ក្នុងក្រុងសៀមរាប

ចេញផ្សាយថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167

ខេត្តសៀមរាប ៖ នាថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអមដំណើរគណៈកម្មការអន្តរក្រសួង ដឹកនាំដោយសម្តេចពិជ័យសេនា​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបចុះពិនិត្យមើលវឌ្ឍនភាព ការដ្ឋានសាងសង់ផ្លូវ​ និងប្រព័ន្ធលូនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័នផ្លូវ៣៨ខ្សែ​ ព្រមទាំងដងស្ទឹងសៀរាបក្នុងក្រុង/ខេត្តសៀមរាប។

យោងតាមរបាយការណ៍វឌ្ឍនភាពការងារ របស់អគ្គនាយកដ្ឋានបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ លទ្ធផលការងារ នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប សម្រេចបាន ៨៩,៣៩%នៃទំហំការងារសរុប៕