(គេហទំព័រ ពន្លឺខ្មែរអមតះ)ស្រី៤នាក់សរុបទាំងអស់១០នាក់លួចឆ្លងដែនចូលទៅប្រទេសថៃតាមច្រករបៀងត្រូវបានឃាត់ខ្លួនយកមកអប់រំនិងធ្វើកិច្ចសន្យានៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
ចេញផ្សាយថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167
ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានធ្វើការអប់រំណែនាំ ពលរដ្ឋខ្មែរ ចំនួន ១០ នាក់ ស្រី០៤ នាក់ មកពីបណ្តាខេត្តផ្សេងៗ ដែលលួចឆ្លងដែនតាមច្រករបៀងទៅប្រទេសថៃ មានបំណង បម្រុងលួចឆ្លង ដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃ។
ក្រោយកម្លាំងចម្រុះដែលប្រចាំការគោលដៅអូរស្មាច់ ល្បាតពួនស្ទាក់ ឃាត់បាននៅវេលាម៉ោង ២០:៣៧ នាទី ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២១ នៅចំណុចខាងកើតអូរទី2 ភូមិសាស្រ្តប៉ុស្តិ៍អណ្ដែតមុត UA(៥៦៥០០-៩៤៨៣៦) ស្ថិតក្នុងភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ពលរដ្ឋខាងលើ មានទីលំនៅ ស្រុកអង្គរជុំ ខេត្តសៀមរាប និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោយធ្វើកិច្ចសន្យារួចហើយ បានអនុញ្ញាតឱ្យវិលត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។