(គេហទំព័រ ពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែវិច្ឆិកានិងអនុវត្តន៍ខែបន្ទាប់ទៀត
ចេញផ្សាយថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167
ខេត្តឧត្ដរមានជ័យ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលា ម៉ោង ០៨៖០០នាទី នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនគរបាល និងសហគមន៍ បូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅអនុវត្តបន្ត របស់ស្នងការនគរបាលខេត្តឧត្ដរមានជ័យ ។
ដោយមានការអញ្ជើញចូលរួមពី ៖ លោក-លោកស្រីស្នងការរង លោក អនុប្រធានផែន លោក នាយការិយាល័យ លោក អធិការនគរបាលក្រុង-ស្រុក ទាំង៥ លោក មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២៤ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានសម្តែង នូវការកោតសរសើរ និងគាំទ្រលទ្ធផលការងារនាពេលកន្លងមក និងបានលើកឡើងនូវ បទពិសោធន៍ ព្រមទាំងបានដាក់ចេញនូវគោលការណ៍វិធានការ ការងារសំខាន់ៗ មួយចំនួនដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងការបង្ការបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានក្នុងខេត្តឱ្យបានទាន់ពេលវេលា ឱ្យទទួលបានលទ្ធផលជាវិជ្ជមានបន្តទៀត។
ទន្ទឹមនោះ លោកស្នងការ បានណែនាំឱ្យបន្ថែមនូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងរួមសហការគ្នាក្នុងការងារជំនាញនីមួយៗក្នុងអង្គភាពឱ្យបានល្អបន្តទៀត និងពង្រឹងការ ប្រចាំការ ប្រចាំបញ្ជាឱ្យបានគ្រប់ៗអង្គភាព។