(គេហទំព័រ ពន្លឺខ្មែរអមត:)ក្នុងខេត្តសៀមរាបមួយរយ:នេះមានភាពអសន្តិសុខពុំមានទំនូលទទួលខុសត្រូវដោយថ្មីៗសមត្ថកិច្ចម្នាក់ខេត្តសៀមរាប បានដកកាំភ្លើងខ្លីភ្ជង់ក្បាលអ្នកសារព័ត៌មាន
ចេញផ្សាយថ្ងៃអង្គារ៍ ទី២១ ខែមិថុនា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
សៀមរាប៖ បុរសម្នាក់អះអាងថា ជាសមត្ថកិច្ចមិនស្គាល់អត្តសញ្ញាណបើកបររថយន្តម៉ាក Ford Ranger Wildtrak ពណ៌ស ស្លាកលេខ សៀមរាប 2C-0061 រួមដំណើរដោយស្ត្រីម្នាក់ បានអះអាងថា ខ្លួនជាសមត្ថកិច្ចហើយដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់ក្បាលអ្នកសារព័ត៌មាន អង្គភាពហង្សតូច ប្រចាំខេត្តសៀមរាប។
ហេតុការណ៍នេះ កើតឡើងនៅខាងមុខហាងសុវណ្ណនំប៉័ងប៉ាតេ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦ ទល់មុខនឹងសណ្ឋាគារ ប៉ារ៉ាឌីអង្គរ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប នៅវេលាម៉ោង ១ និង ១០ នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២នេះ។
ប្រភពពីជនរងគ្រោះបានឲ្យដឹងថា គាត់មានឈ្មោះ ផុន ភឿន ហៅ ហង្សតូច មុខរបរអ្នកសារព័ត៌មាន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះបានរៀបរាប់ថា កាលពីវេលាម៉ោង ១ និង ០០នាទី យប់រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២នេះ ខ្លួនបានចូលញ៉ាំអាហារនៅក្នុងហាងខាងលើ។ លុះ ១៥ នាទីក្រោយមក ក៏បានចាកចេញពីហាង ហើយដើរសំដៅទៅកាន់ម៉ូតូរបស់ខ្លួនដើម្បីត្រឡប់ទៅគេហដ្ឋាន ស្រាប់តែមានជនមិនស្គាល់មុខ បានមកធាក់ស្លាកលេខម៉ូតូរបស់គាត់ ហើយរូបគាត់ក៏បានសួរទៅកាន់បុគ្គលនោះថា បងថតស្លាកលេខម៉ូតូរបស់ខ្ញុំធ្វើអី? បុគ្គលនោះ បានឆ្លើយតបវិញថា អញថតមិនបាន? ហើយព្រមទាំងបានអះអាងថា ខ្លួនជាសមត្ថកិច្ចនគរបាលជាតិទៀតផង។ បន្ទាប់មកក៏មានទំនាស់ពាក្យសម្ដីនឹងគ្នារហូតដល់ជនបង្ករូបនោះ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកភ្ជង់ក្បាលគាត់តែម្តង រូចហើយក៏វ៉ៃជនរងគ្រោះយកទូរសព្ទ ដើម្បីធ្វើជាភស្តុតាងផងដែរ នៅពេលដែលត្រូវជនបង្កបានធាក់ចំនួនពីរជើងពេលនោះ ធ្វើឲ្យធ្លាក់ទូរស័ព្ទបែកអស់ចំនួន ៣គ្រឿង។ បន្ទាប់មកជនបង្ករូបនោះ ក៏បានដកកាំភ្លើងភ្ជង់គាត់ជាលើកទី ២។ ជុំវិញករណីខាងលើនេះ យើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោក ដាចំរើន អធិការក្រុងសៀមរាប គឺពុំមានការឆ្លើយតបអ្វីទាំងអស់។ ខណៈដែល ប្រជាពលរដ្ឋបានលើកឡើងថា មួយរយៈចុងក្រោយនេះ សម្រាប់ខេត្តសៀមរាប ហាក់បីដូចជាមានរឿងអសន្តិសុខកើតឡើងច្រើនលើកច្រើនដងមកដោយសារគ្មានទំនួលខុសត្រូវពីសមត្ថកិច្ចនៅក្នុងក្រុងសៀមរាបផ្ទាល់តែម្តង៕ ប្រភព÷ដោយ លោក ភេម ឃាន