លោក ចាន់ ណា ឧក្រិដ្ឋជនព្រៃឈើ នៅតែ បន្តជំនួញឈើខុសច្បាប់ គុបគិតជាមួយឈ្មួញក្នុងខេត្ត ព្រះវិហារឈ្មោះ លោក សិច ជួញដូរជំនួញឈើខុសច្បាប់
ចេញផ្សាយថ្ងៃសៅរ៍ ទី២ កក្កដា ឆ្នាំ២០២២
ការិយាល័យគេហទំព័រពន្លឺខ្មែរអមត: 017778289=0882476167
ខេត្តសៀមរាប ÷ មេឈ្មួញឈើ ឈ្មោះ ចាន់ណា ដ៏ល្បីឈ្មោះក្នុងខេត្តសៀមរាប កំពុងចាប់ដៃសហការគ្នា ជាមួយមេឈ្មួញឈើ ដ៏ល្បីឈ្មោះ ប្រចាំខេត្តព្រះវិហារឈ្មោះ សិច បានធ្វើការដឹកជញ្ជួនឈើ យ៉ាងសកម្មមិនមានពេលសម្រាកសោះឡើយ ចេញពីខេត្តព្រះវិហារ យកមកស្តុបទុកក្នុងឃ្លាំង និង ចែកចាយ ក្នុងក្រុងសៀមរាប ខណៈមន្ត្រីជំនាញ និង ស្ថាប័នពាក់ព័ន្ធ ហាក់មិនសូវអើពើបង្រ្កាបសោះ ។ ដោយសារមន្ត្រីជំនាញមួយចំនួនតូច នាពេលបច្ចុប្បន្ននេះ បានលួចគប់គិតគ្នា ជាមួយក្រុមបទល្មើសព្រៃឈើ ទទួលលាភសក្ការៈ ជាថ្នូរមិនបង្រ្កាប ទើបធ្វើអោយ មានមតិមហាជនលើកឡើងថា “បច្ចុប្បន្នបទល្មើសព្រៃឈើ ស្ទើតែក្លាយជា អាជីវកម្មស្របច្បាប់របស់ក្រុមឈ្មួញ “។
នៅវេលាម៉ោង៦ :១០នាទី ព្រឹកថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២ នេះ សារព័ត៌មាន យើង បានទទួល សេចក្តីរាយការណ៍ មកថា លោក សិច ដែលជាមេឈ្មួញឈើ ដ៏ល្បីឈ្មោះ ប្រចាំខេត្តព្រះវិហារ បានធ្វើការដឹកជញ្ជូនឈើខុសច្បាប់ យកទៅលក់អោយ មេឈ្មួញឈ្មោះ ចាន់ណា យ៉ាងសកម្ម ។ ប្រភពបន្តថា បច្ចុប្បន្ននេះលោក សិច បានដឹកជញ្ជូនឈើ យកទៅទម្លាក់ស្តុកទុកក្នុងឃ្លាំងឈើរបស់លោក ចាន់ណា នៅចំណុច អូរប្រាំព្យាម ភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។ បន្ទាប់មក មេឈ្មួញឈើដ៏ល្បីឈ្មោះ ចាន់ណា បានបន្តដឹកជញ្ជូនឈើ ទាំងនោះ យកទៅស្តុបទុកនៅឃ្លាំងឈើមួយកន្លែងទៀត នៅចំកណ្ដាលក្រុងសៀមរាប ស្ថិតក្នុងភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីទុកចែកចាយ តាមដេប៉ូ នានា ក្នុងក្រុងសៀមរាប ។
សូមរំលឹកថា មេឈ្មួញឈើឈ្មោះ ចាន់ណា គឺពិតជាល្បីឈ្មោះខ្លាំងណាស់ ក្នុងមុខជំនួញបទល្មើសព្រៃឈើ និង យ៉ាងដុះស្លែររាប់សតវត្សរ៍ មកហើយ តែនៅមិនទាន់ឃើញ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ ចុះបង្រ្កាបសកម្មភាពនៃការដឹកជញ្ជួនឈើខុសច្បាប់របស់លោក ចាន់ណា បាននៅឡើយទេ ។
ដោយយោង តាមប្រភពពី ក្រុមឈ្មួញ ដែលធ្លាប់រកសុីបទល្មើសព្រៃឈើជាមួយលោក ចាន់ណា បានបង្ហើបអោយដឹងថា បច្ចុប្បន្ននេះ លោក ចាន់ណា គឺមានដេប៉ូឈើ នៅក្រុងសៀមរាប គឺមានច្បាប់អាជីវកម្មត្រឹមត្រូវពីមន្ត្រីជំនាញ (ច្រកចេញ តែមួយ) ។ ប្រភពបន្តថា ក៏ប៉ុន្តែ រាល់ឈើដែល លោក ចាន់ណា ប្រមូលទិញចូល ដាក់លក់ក្នុងដេប៉ូ គឺសុទ្ធសឹងតែជាឈើខុសច្បាប់ ដែលបានប្រមូលទិញពីក្រុមឈ្មួញតូចតាច នានា និង ទិញពីក្រុមឈ្មួញ ដឹកជញ្ជូនមកពីខេត្តព្រះវិហារ ។
មជ្ឈដ្ឋាននានា កំពុងតែមានការព្រួយ បារម្ភណ៌ នៃការវិនាសហិនហោច ព្រៃឈើ ក្នុងខេត្តសៀមរាប និង ខេត្តព្រះវិហារ បើសិន អាជ្ញាធរពាក់ព័ន្ធ ឬ មន្ត្រីជំនាញ នៅតែបណ្ដែតបណ្ដោយ អោយក្រុមឈ្មួញ ឬ ក្រុមឧក្រិដ្ឋជនព្រៃឈើ មានសេរីភាព ក្នុងការចូលកាប់ឈើ ក្នុងតំបន់ហាមឃាត់ និង តំបន់អភិរក្ស ហើយបន្តធ្វើការដឹកជញ្ជួនឈើខុសច្បាប់ យកទៅចែកចាយ យ៉ាងអាណាធិបតេយ្យ បែបនេះជាបន្តទៀត ពិតជារលាយព្រៃឈើជាមិនខាន ។
ជុំវិញបញ្ហាដូចខាងលើនៅរសៀលថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២២ ដដែលនេះលោក ម៉ុង ប៊ុនលីម នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បានប្រាប់ថា «ដេប៉ូឈើរបស់លោក ចាន់ណា គឺមានច្បាប់ត្រឹមត្រូវ ចេញពីច្រកចេញ ចូលតែមួយ ) ក៏ប៉ុន្តែឈើ មានច្បាប់ ឬអត់ច្បាប់ ទិញបន្តពីក្រុមហ៊ុនណា លោក ម៉ុង ប៊ុនលីម មិនឆ្លើយតបទេ គឺបិទទូរស័ព្ទ ចោលភ្លាមៗ » ។ ដោយឡែកលោក ចាន់ណា សារព័ត៌មានយើង នៅមិនទាន់ បានទទួលការបំភ្លឺទេ ដោយសារ ពុំមានលេខទូរស័ព្ទ ទំនាក់ទំនង ។
មហាជន សូមអំពាវនាវ ដល់រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ សូមមេត្តា ដាក់អធិការកិច្ច ចុះស្រាវជ្រាវស៊ើបអង្កេត ពីភាពមិនប្រក្រតី នៃការដឹកជញ្ជូនឈើរបស់មេឈ្មួញឈើ ឈ្មោះ ចាន់ណា ម្នាក់នេះ ផង ព្រោះល្បីល្បាញ ខាងកន្ទេលធំបន្លំដេក គឺមានន័យថា ដេប៉ូឈើមានច្បាប់ ក៏ប៉ុន្តែបែរជា ប្រមូលទិញខុសច្បាប់ យកមកចែកចាយ ដើម្បីបន្លំភ្នែកមហាជន ៕