ដោយមានការយកចិត្តទុក្ខដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំបញ្ជាផ្ទាល់ កម្លាំងជំនាញផែននគរបាលយុត្តិធម៌ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល បានចុះស្រាវជ្រាវ បង្រ្កាបបានមុខសញ្ញាកាច់កម៉ូតូបានចំនួន ០២ នាក់

ចេញផ្សាយថ្ងៃសៅរ៍ ទី២ ខែកក្កដា ឆ្នាំ២០២២
ការិយាល័យគេហទំព័រ ពន្លឺខ្មែរអមត: 017778289=0882476167

ក្រុងប៉ោយប៉ែតករ ÷ នៅថ្ងៃសៅរ៍ ០៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៦ និង ៤០នាទី មានប្រជាពលរដ្ឋឈ្មោះ ប៊ឺ ណៃស្រីម ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តប.ជ បានមកប្ដឹងរាយការណ៍ថាមានចោរកាច់កម៉ូតូម៉ាក ZOOMER-X ពណ៌ខ្មៅ មានលេខតួ MLHJF6230 J5034082 និងមានផ្លាកលេខ បាត់ដំបង 1AF-8726 របស់គាត់ដែលជួលឲ្យឈ្មោះ ប៊ុន ចាន់ឌឿន ភេទស្រី អាយុ ២០ឆ្នាំ នៅចំណុចភូមិបាលិលេយ្យ1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តប.ជ ដោយពេលគាត់ឆែកGPS ឃើញថាស្ថិតនៅចំណុចក្រោយសាលាសង្កាត់ផ្សារកណ្ដាល ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តប.ជ ។

បន្ទាប់ពីបានទទួលពត៌មានតាមទូរស័ព្ទHotlineរួចមក កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៍ និងកម្លាំងប៉ុស្តិ៍ ចុះទៅទៅដល់ចំណុចGPSលោតនោះក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ គឺ៖
១.ឈ្មោះ លីទឹម ពៅ ហៅង៉ោល ភេទប្រុស អាយុ២៧ឆ្នាំ
២.ឈ្មោះ កៅ ដុល្លា ភេទប្រុស អាយុ ២០ឆ្នាំ
និងដកហូតបានម៉ូតូចំនួន ៣គ្រឿង មានដូចខាងក្រោម៖
១/. មានម៉ាកយ៉ាម៉ាហា អ៊ែរ៉ក (YAMAHA AEROX) ពណ៌ប្រផេះ លាយទឹកប៊ិកគ្មានផ្លាកលេខ មានលេខម៉ាស៊ីន G3M1E-022071 លេខតួ MLE3G582111022081
២/.មានម៉ាកហ្សូមមឺអិច (ZOOMER -X) ពណ៌ខ្មៅ ដែលបាត់នោះ
៣/.ម៉ាកស៊ីប៊ីអរ ១៥០ (CBR 150) គ្មានផ្លាកលេខ
និងឧបករណ៍សម្រាប់ប្រព្រឹត្តបទល្មើស មានដូចជាសោរ ដែកកាប់ ស្នាប់ដៃ និងដែកកេសកែច្នៃមួយចំនួន យកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ ។

ក្រោយការសួរនាំ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះបូលី ពៅ ហៅង៉ោល ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើពិតប្រាកដមែន និងធ្លាប់ជាប់ពន្ធនាគារ ពាក់ព័ន្ធ ជួញដូរគ្រឿងញៀនទៀតផងពីមុន។
ចំពោះជនសង្ស័យឈ្មោះ កៅ ដុល្លា ហៅ ឡា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ស្នាក់នៅក្នុងបន្ទប់ជាមួយជនសង្ស័យឈ្មោះបូលី ពៅ ហៅង៉ោល ជាបក្សពួក។
ករណីនេះ ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តប.ជចាត់ការតាមនីតិវិធីបន្ត ។