ពិតជាសាហាវព្រៃផ្សៃណាស់លោក នាយប៉ុស្តិ៍រដ្ឋបាលនិងកូនចៅ មានមេភូមិនិងប្រជាការពារ ១ក្រុម ត្រូវបានប្រជាពលរដ្ឋចោទចំៗថា ÷ បានរួមគំនិតគ្នាជាមួយថៅកែចិន រួមនិងមេការព្រមទាំងបក្ខពួកជាប់ពាក់ព័ន្ធទៅនឹងករណី ប្រើអំពើអពើហឹង្សា ព្រួតគ្នាវាយដុំ ធ្វើទារុណកម្ម មកលើរូបគាត់ រហូតបណ្ដាលឱ្យពិការភាព អង្គុយនៅលើរទេះរុញ យ៉ាងវេទនាអស់មួយជីវិត !!!
ចេញផ្សាយថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តក្រចេះ ÷ ជាក់ស្ដែងនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២២ នេះ ក្រោយអង្គភាពសារព័ត៌មានយើងបានទទួលដំណឹងពីក្រុមគ្រួសារជនរងគ្រោះ សំណូមពរឱ្យក្រុមអ្នកសារព័ត៌មានយើងជួយចុះផ្សព្វ ផ្សាយដើម្បីឱ្យបានជ្រាបដល់ប្រមុខដឹកនាំ ជួយអន្តរាគមន៍រកយុត្តិធម៌ ។
បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់ និងសែនអយុត្តិធម៌ដូចខាងលើនេះភ្លាម ក្រុមអ្នកសារព័ត៌មានយើងជា ច្រើនអង្គភាពចុះទៅភ្លាមៗដើម្បីថត និងផ្តិតយករូបភាពពិតៗជាក់ស្ដែង ទៅដល់ទីកន្លែងកើតហេតុដើម្បីចុះពិនិត្យស្រាវជ្រាវការពិតដើម្បីផ្សាយព័ត៌មានពិតជម្រាបជូន ថ្នាក់ដឹកនាំក្នុងខេត្តក្រចេះ ក៏ដូចជាថ្នាក់ដឹកនាំខាងលើៗ ឱ្យលោកបានជ្រាបនូវព័ត៌មានពិតៗ ជាក់ស្ដែងជា ពិសេស សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង ដែលជាប្រមុខថ្នាក់ដឹកនាំកំពូលនៃកម្ពុជា ឱ្យជួយរកយុត្តិធម៌ដល់ក្រុមគ្រួសារគាត់ ដែលជនជាតិចិន និងបក្សពួក ជាច្រើននាក់ បានព្រួតគ្នាប្រើអំពើហឹង្សា យ៉ាងឃោឃៅ មកលើប្រជាពលរដ្ឋដែលទន់ខ្សោយ និងស្លូតត្រង់រហូតដល់ពិការភាពអស់១កំណាត់ក្រោម រស់នៅយ៉ាងវេទនាមិនទាន់ទទួលបានយុត្តិធម៌នោះទេ រហូតដល់សព្វថ្ងៃនេះ
ជាក់ស្តែង នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ អ្នកសារព័ត៌មាន យើងបានចុះមកដល់ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្ត ក្រចេះ ជា ស្រុកភូមិ លោក ស្រី ប្រាច សុភ័ណ្ឌ ភេទស្រី អាយុ៣៩ ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ ត្រូវជាប្រពន្ធជនរង គ្រោះឈ្មោះ វ៉ាន់ មុន្នីរិទ្ធ ស្របពេលដែរពួកគាត់បានរៀបរាប់ឱ្យអង្គភាពយើងដឹងថា ប្តីរបស់គាត់មានភាព ពិការ រហូតដល់សព្វថ្ងៃនេះ គាត់ត្រូវបានថៅកែចិន មានឈ្មោះ អាអង្ក្រងខាំ បានបញ្ជាឱ្យមេការឈ្មោះ ចាន់ នី និងកូនចៅវា ជាច្រើននាក់ ព្រួតវាយដំច្រំធាក់លើប្ដីគាត់យ៉ាងសាហាវព្រៃផ្សៃ ឃោឃៅជាទីបំផុត ប្រដាប់ដោយ ដំបងឈើ រុំក្រណាត់ ប្រើដំបងឆក់ៗបណ្ដាលឱ្យរងគ្រោះយ៉ាងធ្ងន់ធ្ងរ វ៉ៃត្រូវបាក់ឆ្អឹងចង្កេះ ៤ កង់ និងវ៉ៃបាក់ឆ្អឹងខ្នង ជាច្រើនកង់
បាក់ឆ្អឹងជំនី២កាំ ថែមទាំងបែកសួតទៀតផង ស្ទើរតែបាត់បង់អាយុជិវិតលែងបានឃើញមុខ ជួបជុំប្រពន្ធកូន និងគ្រួសារបាត់ទៅហើយ ។
សព្វថ្ងៃនេះប្តីគាត់ ពិការអស់មួយ ជីវិតហើយ ក្រោយពីមានរឿងរហូត មកដល់ត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២២នេះ អស់់រយៈពេលជាង៣ ខែទៅហើយប្តីរបស់គាត់រស់នៅពឹងទៅលើរទេះ និងប្រពន្ធ ត្រូវនៅក្បែរខ្លួនរហូត ដើម្បីបំរើគាត់តែប៉ុណ្ណោះម្យ៉ាងវិញទៀត គាត់មិនទាន់ទទួលបានយុត្តិធម៌ នៅឡើយនោះទេ ។
យោងតាមការបំភ្លឺ ពីលោក វ៉ាន់មន្នីរិទ្ធ ដែលជាអ្នករងគ្រោះផ្ទាល់ក្នុងហេតុការណ៍ បានឲ្យអង្គភាពយើងដឹងថា រូបគាត់់រស់នៅក្នុងភូមិស្រែរនាម ឃុំឃ្សឹមស្រុកស្នួល ខេត្ត ក្រចេះ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោងជាង ៨ យប់ គាត់ក៏ជិះម៉ូតូទៅតារ៉ាងបាល់ នៅចំណុចជិតក្រុមហ៊ុន-ថ្មម៉ាប (រវៀងជ័យ) ស្ថិតនៅក្នុងភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ប៉ុន្តែដោយសារ គេមានជើងលេងគ្រប់គ្នាហើយ គាត់ក៏នៅឈរមើលគេប្រហែល១ ម៉ោង ក៏បានជិះម៉ូតូចេញពីតារ៉ាងបាល់ខាងលើនេះ ក្នុងគោលបំណង ទៅផឹកស្រាក្រឡុក ស្រាប់តែពេលកំពង់ជិះម៉ូតូ មិត្តភ័ក្ដិក៏បានតេមក ហើយគាត់ក៏និយាយទូរស័ព្ទបណ្ដើរ និងជិះម៉ូតូបណ្ដើរ ស្រាប់តែមិនបានមើលក៏ ជិះហួសកន្លែងលក់ស្រាក្រឡុក រួចគាត់បត់ត្រឡប់ក្រោយមកវិញ មកតាមផ្លូវក្រុមហ៊ុនរហូតដល់ ចំណុចកើតហេតុ មានចម្ងាយពីរោងចក្រថ្មម៉ាបប្រហែល២គីឡូម៉ែត្រ ស្រាប់ តែមានរថយន្ត១បាំងកន្លះ បើកបរ ក្នុងទិសដៅបញ្ច្រាស់គ្នា បានបើកមកបំបុករូបគាត់ទាំងកំរោលតែម្ដងខណ:នោះ ខ្ញុំបានគេច ក៏បានធ្លាក់់ចូលប្រឡាយទឹកទៅឆ្វេង ពុំមានរងរបួសនោះទេ។
ស្រាប់តែមួយសន្ទុះក្រោយ មក គាត់បានឮសម្លេងមនុស្ស និងឃើញភ្លើង គោមព្រោងព្រាត គាត់ខំតែអរ ស្មានតែគេមកជួយគាត់ តាមការពិត គេនាំគ្នាមកព្រួតវាយគាត់បន្ថែមសោះ ក្នុងពេលនោះគាត់ស្គាល់ ឈ្មោះ ចាន់ នី ជាមេការចិន-ក្រុមហ៊ុនថ្មម៉ាប និង កូនចៅពួកវាជាច្រើននាក់ បានចុះមកក្នុងរណ្តៅ ដែលមានទឹក មានជម្រៅប្រហែល កន្លះម៉ែត្រ ពួកជនទំនើងជើងកាងទាំងនោះ ប្រដាប់ដោយវត្ថុរឹងគ្រប់ដៃ មានដូចជា÷ដំបងឈើរុំក្រណាត់ ដុំថ្ម បំពង់ទីប ប្រដាប់ ឆក់ បានព្រួតគ្នាវាយដុំ ទាត់ធាក់និងឆក់ហើយបានវាយ សម្រាតខោអាវគាត់ចេញខណ:នោះគាត់បានលឺសម្លេងថៅកែចិនឈ្មោះអាអង្ក្រងខាំ ស្រែក ខ្លាំងៗវាសម្រាតខោអាវ ព្រមទាំងឮសម្លេងអាថៅកែចិន ឈ្មោះ អាអង្ក្រងខាំ វាស្រែកឮៗ បញ្ជាពីលើរណ្ដៅមក អាខ្លះសួរថា អ្ហែងមានគ្នាប៉ុន្មាននាក់ៗ ដោយសារការប្រើហឹង្សា និងបានធ្វើ ទារុណកម្មយ៉ាងធ្ងន់ធ្ងរ រូបគាត់់ក៏បានសន្លប់ លុះក្រោយមកក្រោយ មកពេលគាត់បានដឹងខ្លួន ក៏ឃើញជើងគាត់ជាប់ច្រវ៉ាក់ រីឯដៃជាប់ខ្នោះត្រូវគេចងដៃចងជើងដាក់នៅក្នុងបន្ទប់ឃុំឃាំង ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្វាយជ្រះ ហើយគាត់បានសុំអង្វរឱ្យប៉ូលិសជួយគាត់ និងដោះខ្នោះស្រាយចំណងព្រោះគាត់