​លោក ឃួ​ង ស្រេង ដាក់​វិធានការ​ក្តៅ​ក្នុង​ការបង្ក្រាប​បទល្មើស និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​១៤​ខណ្ឌ និង​ចាត់​វិធាន​លើ​ទូក​នេសាទ​ដែល​ចត​បែប​អនាធិបតេយ្យ​តាម​ដង​ទន្លេ​

​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈបញ្ជាការ​ឯកភាព​រាជធានី បាន​ដាក់ចេញ​ជា​វិធានការ​ក្តៅ​ក្នុង​ការបង្ក្រាប​បទល្មើស និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ទូទាំង​១៤​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​រស់នៅ​ដោយ​ភាពកក់ក្តៅ និង​សុខសាន្ត​ក្នុងការ​រស់ ខណៈ​ដែល​ប្រទេសជាតិ​មាន​សន្តិភាព​ពេញ​បរិបូណ៌ ។​

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​បែប​នេះ ធ្វើឡើង​កាលពី​ថ្ងៃ​សុក្រ ១៣​រោច ខែ​ពិសាខ ឆ្នាំកុរ​ឯ​កស័ព​.​ស​២៥៦៣​ត្រូវ និង​ថ្ងៃ​ទី​៣១ ខែ​ឧសភា​ឆ្នាំ​២០១៩ ។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា​៖ ការបង្កើត​ឲ្យមាន​កិច្ច​ប្រជុំ​គណៈបញ្ជាការ​ឯកភាព​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ដាក់ចេញ​ជា​ផែនការ និង​វិធានការ​ផ្សេងទៀត​ក្នុង​ការទប់ស្កាត់ បទល្មើស​គ្រប់​ប្រភេទ​ដើម្បី​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​រាជធានី​ភ្នំពេញ ។​

​លោក ឃួ​ង ស្រេង បានលើកឡើង​ពី​បញ្ហា​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​រថយន្ត​ធំៗ​ចូល​ក្នុង​រាជ ធានី​ភ្នំពេញ​ការដោះស្រាយ​បញ្ហា​ការកកស្ទះ​ចរាចរ​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​រាជធានី មួយ​នេះ​តែង​ទទួលរង​នូវ​ការកកស្ទះ​ចរាច​រណ៍​រាល់ថ្ងៃ ។ មាន​វិធានការ​ទៅលើ​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​បើក​គេចវេះ ពី​ការទទួលខុសត្រូវ​មុខ​ច្បាប់​ដែល​បង្កឲ្យមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ។ ការ​ពិនិត្យ​ទៅលើ​ការកកស្ទះ​ចរាច​រណ៍​ដើម្បី​រក​វិធានការ​ដោះស្រាយ​ធ្វើយ៉ាងណា​កាត់បន្ថយ​នូវ​ការកកស្ទះ​ចរាច​រណ៍​នៅ​តំបន់​ស្មុគស្មាញ​មួយ​ចំនួន ។​

​ពាក់ព័ន្ធ​នឹង​ល្មើស​ល្បែងស៊ីសង​នៅក្នុង​រាជធានី​ភ្នំពេញ​លោក​ឃួង​ស្រេង​បាន​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ​លោក​បញ្ជាក់ថា​នៅក្នុង​រាជធានី​ភ្នំពេញ​កើតឡើង​នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​នេះ​ជា បញ្ហា​មួយ​ក្តៅគគុក ។​

​ដូច្នេះ​ទេ​លោក​ជំរុញ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង ១៤​ត្រូវ​យកចិត្តទុកដាក់​ក្នុង​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​ទាំងនេះ ។ ល្បែងស៊ីសង​ខុសច្បាប់​ទាំងនេះ​វា​ជា​ចំនុច​ដែល​ផ្ដើម​ឲ្យមាន​បទល្មើស​ផ្សេងៗ​ធ្វើអោយ​បាត់បង់​ស្ថេរភាព​នៅក្នុង​សង្គម​ដូចជា​អំពើ ឆក់​ប្លន់​លួច​ជាដើម ។ ចំពោះ​បញ្ហា​គ្រឿងញៀន​ក៏​ជា​បញ្ហា​ប្រឈម​មួយ​ដែល​យើង បាន និង​កំពុង​ដោះស្រាយ​ផង​ដែរ ។​

​លោក ឃួ​ង ស្រេង ក៏​បាន​ដាក់ចេញ​នូវ​វិធាន ការ​មួយ​ចំនួន​ទៀត​ដូចជា​ការរៀបចំ​សណ្ដាប់ធ្នាប់​ចិញ្ចើមផ្លូវ​សាធារណៈ​នៅក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ។ ការ​មាន​វិធានការ​ទៅលើ​ទូក​នេសាទ​ដែល​ចត​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ដង​ទន្លេ​ពិសេស​នៅ​ក្បែរ​សណ្ឋាគារ​សុខា​ដែល​ធ្វើឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ និង​ប៉ះពាល់​នូវ សោភ័ណ ភាព​នៅ​រាជធានី​ភ្នំពេញ ។ ការ​មាន​វិធានការ​ទៅ លើ​បែរ​ត្រី​មួយ​ចំនួន​នៅតាម​បណ្ដោយ​ដង​ទន្លេសាប ។ ដូច្នេះ​ទេ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ និង​ដាក់​ចេញ​ជា​ផែនការឲ្យ​អាជ្ញាធរ ខណ្ឌ​ដែល​មាន​ដែនដី​របស់​ខ្លួន​នៅ​តាម​បណ្ដោយ​ដង​ទន្លេសាប​នេះ​ត្រូវតែមាន​វិធានការ​ទប់ស្កាត់​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទន្លេ​របស់​យើង​មាន​សោភ័ណភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​អន្តរជាតិ​៕