
បុរសជនបរទេសម្នាក់បានធ្វើអត្តឃាតលោតចុះពីលើអាគារជាន់ទីបីទល់មុខក្លឹបហាត់ប្រាណអង្គរហ្វីតណេស(ANGKOR FITNESS)បណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយទេ….! ចេញផ្សាយថ្ងៃពុធ ទី៧ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ព័ត៌មានបឋមពីខេត្តសៀមរាប៖ ក្លឹបហាត់ប្រាណមួយកន្លែងយីហោ អង្គរហ្វីតណេស (ANGKOR FITNESS) មានបុរសជនបរទេសម្នាក់ សង្ស័យថាបានធ្វើអត្តឃាត ដោយការលោតចុះពីលើអគារជាន់ទី៣ បណ្ដាលឱ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងការហេតុ។
ហេតុការណ៍ដែលគួរឲ្យរន្ធត់នេះ កើតឡើងនៅត្រង់ចំណុចខាងមុខ អាគារក្លឹបហាត់ប្រាណ អង្គរហ្វីតណេស (ANGKOR FITNESS) តាមបណ្ដោយផ្លូវសម្ដេចព្រះសង្ឃរាជ្យ ទេព វង្ស ខាងលិចគល់ស្ពានវត្តព្រះរាជបូព៌ ប្រហែល ១០០ ម៉ែត្រ ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ២០ និង ៥០នាទីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២។
ជុំវិញករណីនេះ សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់ អំពីមូលហេតុច្បាស់លាស់ បាននៅឡើយទេ។
ទោះបីជាយ៉ាងណា សមត្ថកិច្ចបន្ទាប់ពីធ្វើការ ពិនិត្យកន្លែងកើតហេតុ ធ្វើកោសល្យវិច័យលើសាកសពរួចរាល់ ក៏បានរំកិលសាកសពយកទៅរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីធ្វើការទំនាក់ទំនងទៅស្ថានទូត រង់ចាំសាច់ញាតិ និងក្រុមគ្រួសារមកទទួល៕