
មនុស្សចំនួន៣នាក់របួសនិងស្លាប់សង្ស័យជាគុំនុំបើករថយន្តGS300បាញ់ប្រហារអស់ប្រមាណជាងដប់គ្រាប់ដោយមិនដឹងមូលហេតុទៅយុវជនកំពុងអង្គុយលើបង់តែអកុសលជួយសង្រោះមិនទាន់ពេល….! ចេញផ្សាយថ្ងៃព្រស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបាត់ដំបង ÷ យោងតាមសមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ផ្ទុះអាវុធជាង១០គ្រាប់បានកើតឡើង កាលពីវេលាម៉ោងជាង៣៖០០ទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១ ក្បែរវេទិកាអុំទូក ទល់មុខធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី សាខាខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបណ្តាលអោយយុវជនម្នាក់បានស្លាប់ និងរងរបួសចំនួន២នាក់ ។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានបើករថយន្តម៉ាក GS 300 ដោយបានមកឈប់ត្រង់ទីតាំងខាងលើ ព្រមទាំងបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ទៅលើយុវជន
ដែលកំពុងអង្គុយលេងនៅលើបង់អស់ប្រមាណជាង១០គ្រាប់ រួចក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។
ភ្លាមៗនោះដែរជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលដោយសារជនរងគ្រោះត្រូវរបួសច្រើនកន្លែងពេកបណ្តាលអោយស្លាប់នៅព្រឹកនោះតែម្តង។ ជនរងគ្រោះមានឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយកើតហេតុសមត្ថកិច្ចក្នុងមូលដ្ឋានក៏បានចុះមកប្រមូលវត្ថុតាងនិងដាក់កម្លាំងស្រាវជ្រាវស្វែងរកក្រុមជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ។