នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើជាអធិតីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត អគារសាលាសង្កាត់បាវិត និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងបាវិត ដែលមានការចូលរួមគណះប្រតិភូនិងមន្រ្តីជុំវិញខេត្ត ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី៨ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167

ស្វាយរៀង៖ ព្រឹកថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលាសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត អគារសាលាសង្កាត់បាវិត និងអគារប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងបាវិត។

ក្រោអធិបតីភាពលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណអភិបាលខេត្តស្វាយរៀង ដោយបានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងមន្ត្រីជុំវិញខេត្តផងដែរ។