ខ្លាំងមិនដែលធ្លាប់មាន ! មេឈ្មួញហូមខ្សាច់សមុទ្រលុបព្រៃកោងកាងរំលោភយកដីឆ្នេ យ៉ាងរលូន អាជ្ញាធរពាក់ពន្ធហាក់ត្រូវថ្នាំសណ្ដំអស់ហើយ….! ចេញផ្សាយថ្ងៃសុក្រ ទី១៨ ខែកុម្ភ: ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកោះកុង ៖ គេសង្គេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ណ្ណ រឺ ក្រសួងរ៉ែនិងថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ គោលបំណងថែរក្សា សម្បត្តិ ធម្មជាតិទាំងនេះ។ហើយថ្នាក់ដឹកនាំបានដាក់កម្លាំងមន្ត្រីជំនាញ ទាំងនោះនៅតាមបណ្ដា ភូមិ ឃុំ ស្រុកនិងខេត្ត រាជធានីមានទាំងគណៈបញ្ជាការឯកភាពខេត្តគណៈបញ្ជាការឯកភាពស្រុកនឹងមន្ត្រីជំនាញគ្រប់ស្ថាប័នដើម្បីអោយមើលថែការពារនិងបង្ក្រាបជនល្មើសដែលលួចចូលគាស់កាយទន្ទ្រានសម្បត្ដិធម្មជាតិផងដែរ។

តែនៅថ្ងៃទី 13-02-2023 ក្រុមអ្នកយកព័ត៌មានយើងបានឃើញក្រុមហ៊ុនមួយកំពុងចូលហូមខ្សាច់លុបព្រៃកោងកាងនឹងឆ្នេរស្ថិតនៅក្នុងភូមិឆ្នេរនេសាទ ឃុំជ្រោយស្វាយស្រុកស្រែអំបិល ខេត្តកោះកុងយ៉ាងរលូន។បើតាមប្រភពពលរដ្ឋនៅទីនោះបង្ហើបប្រាប់ថាទីនោះគឺសមុទ្រ ហើយគេបូមយ៉ាងគក្រឹកគ្រែងដោយ គ្មានអាជ្ញាធរពាក់ពន្ធចុះត្រួតពិនិត្យឡើយ។

បើតាមលោក មេឃុំ លោកអភិបាលស្រុកបានមានប្រសាសន៍ដល់ក្រុមអ្នកយកព័ត៍យើងថាចំពោះការបូមខ្សាច់លុបព្រៃកោងការរលោបឆ្នេរនេះគឺគេមានច្បាប់ហើយ។(គួររំថាគ្មានអ្វីសំអាងសោះ)

ទោះជាយ៉ាងណាក្ដីពលរដ្ឋនិងមហាជនស្នើសុំអាជ្ញធរនឹងមន្ត្រីពាក់ព័ន្ធជាពិសេស ជំទាវ ឯកឧត្តម មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តនឹងជាកងកម្លាំងឯកភាពខេត្តកោះកុងមេត្តាមានវិធានការជួយដាក់កម្លាំងជំនាញខេត្តចុះទប់ស្កាត់នៅការអភិវឌ្ឍន៍នេះផងទាន។