ជញ្ជីងថ្លឹងរថយន្តនៅក្នុងភូមិត្រើយម្យ៉ាងស្រុកសន្ទុកខេត្តកំពង់ធំក្លាយជាជញ្ជីងថ្លឹងលុយទៅវិញបែជាក្រសួងសាធារណ:កានិងជញ្ជូនធ្វើមិនដឹងមិនឮ…! ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែកុម្ភ: ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពុងធំ ÷ ប្រភពព័ត៌មានបានបង្ហើបឲ្យដឹងថាទោះបីជាមានការអះអាងពីរមន្ត្រីជំនាញដែលកំពុងតែប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តស្ថិតនៅក្នុងភូមិត្រើយម្យ៉ាបស្រុកសន្ទុកខេត្តកំពង់ធំយ៉ាងណាក៏ដោយតែមហាជនក៏មិនជឿដែរឃើញថាជារៀងរាល់ថ្ងៃយប់សង្កេតឃើញរថយន្តខ្នាតយក្សយក្សសុទ្ធតែវេរអងបន្តកន្ទុយគ្នាចេញឆ្លងកាត់ជញ្ជីងថ្លឹងសុទ្ធតែលុយព្រោះរថយន្តដឹកលើសទម្ងន់ទាំងអស់ទៅដោយរលូនតាមផ្លូវជាតិលេខ 6 .។

ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅនៅក្នុងខេត្តកំពង់ធំសូមសំណូមពរទៅឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មេត្តាចាត់វិធានការឬដាក់ការស៊ើបអង្កេត មកលើមន្ត្រីដែលឈរជើងនៅជញ្ជីងថ្លឹងរថយន្តស្ថិតនៅក្នុងភូមិ ត្រើយម្យ៉ាប់ស្រុកសន្ទុក ខេត្តកំពង់ធំនេះផង បើតាមប្រភពបញ្ចេញមតិផ្សេងៗទៀតបានឲ្យដឹងថា កងកម្លាំងដែលទៅជួយ. យាមកន្លែងជញ្ជីងថ្លឹងរថយន្ត ក្នុងម្នាក់ៗដាក់លុយអស់រាប់ពាន់ដុល្លារបានទៅឈរជើងជួយយាមកន្លែងជញ្ជីងនោះបាន។

ស្ពាន-ផ្លូវ មានតួនាទីសំខាន់ ជាសរសៃឈាមជួយជំរុញលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយបានជួយតភ្ជាប់ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់គ្រប់ច្រកល្ហកទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានល្អប្រសើរ។ នេះជាការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណៈនិងដឹកជញ្ជូន។