ពលរដ្ឋរាយការថា មានល្បែងសុីសងបានកំពុងកើតឡើងក្នុងមូលរដ្ឋានរបស់ពួកគាត់រស់នៅ ក្នុងស្រុកតាំងគោក សមត្ថកិច្ចនគរបាលថា បានបង្រ្កាបណែនាំអប់រំបញ្ឆប់អស់ហើយ

ខេត្តកំពង់ធំ៖ យោងតាមសេចក្តីរាយការរបស់ពលរដ្ឋមកអង្គភាពយើងថា នៅស្រុកតាំងគោកមានបនល្បែងសុីសងឆ្នោតឡូតូ ជលមាន់តាមប្រព័ន្ធអនឡាញ ជាច្រើនកន្លែង កំពុងបើកលេងភ្នាល់សុីសងដោយសេរី ទីតាំងបនល្បែងដែលកំពុងបើកលេងនេះ ស្ថិតនៅក្នុង ឃុំទ្រៀល នឹង ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ប្រភពពីពលរដ្ឋថា ភាគច្រើនជាគ្រួសារដែលមានប្តីញៀនល្បែងជាប្រចាំ បានអោយដឹងថា គ្រួសាររបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃសំងំផ្តុំគ្នាភ្នាល់ចាក់សុីសងជាប្រចាំដោយមិនមានសមត្ថកិច្ចណាធ្វើការបង្រ្កាបនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃក្រទៅៗដោយសារតែមានគ្រួសាររបស់គាត់ញៀនល្បែងសុីសង ចាក់ភ្នាល់អស់ប្រាក់លក់ទ្រព្យសម្បត្តិគ្មានសល់

ពលរដ្ឋបន្តថា សម្ថកិច្ចប៉ុស្តិ៍រដ្ឋបាលនិងអធិការរដ្ឋាននគរបាលស្រុកតាំងគោក ខេត្តកំពង់ធំ មិនអើពើ ក្នុងការទប់ស្កាត់ និងបង្ក្រាបនោះឡើយ ថែមទាំងបណ្តែតបណ្តោយអោយមានការបើកលេងល្បែងសុីសងនេះជាច្រើនទីតាំងទៀតផង ដោយមិនព្រួយបារម្ភចំពោះភូមិឃុំមានសុវត្ថិភាពទាំង ចំណុចជូនពលរដ្ឋ ក្នុងការរស់នៅនោះទេ ដែលដាក់ចេញដោយក្រសួង មហាផ្ទៃដើម្បីអនុវត្តទប់ស្កាត់លុបបំបាត់អំពើផ្សេងៗ ដូចជាល្បែងសុីសងដែលបានកើតមានក្នុងមូលរដ្ឋាន ត្រូវតែពង្រឹងសន្តិសុខសង្គមអោយបានជាក់ជាមិនខាន ចំពោះបនល្បែងដែលពលរដ្ឋបានរាយការណ៍ទីតាំងខាងលើនេះដែល សារព័ត៍មានយើង នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកាឆ្នាំ២០២៥នេះ នៅវេលាម៉ោង១១ នឹង៣៥នាទី បណ្តាញព័ត៍មានយើងបានសួរតាមប្រព័ន្ធតេឡេក្រាមទៅ លោកវរសេនីយ៍ឯក សនតាល់ អធិការនគរបាល ស្រុកតាំងគោកខេត្តកំពង់ធំ លោកបានផ្ញើសារតាមប្រព័ន្ធតេឡេក្រាមអោយដឹងថា ចំពោះរូបភាពល្បែងសុីសងនេះ (រូបពី មិនមានក្នុងមូលដ្ឋានខ្ញុំទេ មួយទៀតជារូបចាស់ ធ្លាប់បានណែនាំអប់រំ ឈប់ហើយ)

ទោះបីជាយ៉ាងណាក៍ដោយ ពលរដ្ឋបានសុំសំណូមពរ ដល់លោកវរសេនីយ៍ឯក សន តាល់ អធិការនគរបាលស្រុកតាំងគោកនឹងជាពិសេសនោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ មេត្តាចាត់មន្ត្រីចុះពិនិត្យមើលបណ្តាទីតាំងខាងលើ និងចាត់វិធានការបង្ក្រាបល្បែងសុីសងនេះអោយអស់ជាបន្ទាន់ ក្នុងភូមិសាស្រ្តស្រុកតាំងគោក ដើម្បីពង្រឹងសន្តិសុខសង្គមក៍ដូចជាអនុវត្តបាននូវ គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់អោយមន្ត្រីអនុវត្តជូនប្រជាពលរដ្ឋ

ដោយ៖ សារព័ត៍មានសៀមរាបទាន់ហេតុការណ៍/សហការជាមួយ សារព័ត៍មានពន្លឺខ្មែរអមតៈ សារព័ត៍មាន ខាមេឌៀ