ករណីឆ្លងភ្លើងអគ្គីភ័យឆាបឆេះយានដ្ឋាន​ លី​ ឆាយ​ 696 ផ្លូវហាណូយ​ ភូ​មិឧកញ៉ាវាំង​ សង្កាត់ភ្នំពេញថ្មីខូចខាតរថយន្តជាច្រើនគ្រឿងនិងមនុស្សរងរបួស…! ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

រាជធានីភ្នំពេញ​៖
(ព័ត៌មាន​លម្អិត​)​ នៅវេលាម៉ោង​ ០៣:៣០​ នាទីរសៀល​ ថ្ងៃសុក្រ​ ៤រោច​ ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០​ ខែមីនាឆ្នាំ២០២៣ មានករណីអគ្គីភ័យ​​មួយកន្លែងបានកើតឡើងនៅចំណុចយានដ្ឋាន​ លី​ ឆាយ​ 696 ផ្លូវហាណូយ​ ភូ​មិឧកញ៉ាវាំង​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ​ ជា តូច ភេទ​ ប្រុស​ អាយុ ៥៥​ ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ ម្ចាស់ឃ្លាំងលក់រថយន្ត​ ។
+​ មូលហេតុ: (ឆ្លងភ្លេីង)​ ចេញពីក្បាលអាគុយរថយន្ត​បណ្តាល​ឲ្យ​ឆាបឆេះ​តែម្តង​។
– ប្រភេទសំណង់: ដែកប្រក់សង្ក័សី ទំហំ ១៥ម៉ែត្រ​ x​ ៣០ម៉ែត្រ។
-​ ខូចខាតសម្ភារៈឆេះខូចខាតរថយន្តចំនួន​ ០៣​ គ្រឿង​ អស់ទាំងស្រុង​ នឹងរាលដាលដល់រថយន្តក្បែរខាងបន្តិចបន្ទួចចំនួន​ ០៤គ្រឿង។

-​ ស្លាប់​មនុស្ស​ :​ គ្មាន ។
-​ របួស​មនុស្ស​:​ មនុស្សប្រុស​ចំនួន​ ០១​ នាក់​ ។

+​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ​ ចំនួន​ ១០​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៩​ រថយន្ត​ ស្មើរនឹង ៣៦​ ម៉ែត្រគូប​ ។
– រថយន្តជំនួយអន្តរាគមន៍:
-​ រថយន្តផ្សារទំនេីបអូឡាំព្យាចំនួន ០២​ គ្រឿង ពុំបានប្រើប្រាស់ទឹក។
-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង ១៦:៣០​ នាទី​រសៀល​ នាថ្ងៃខែឆ្នាំដដែល។