
ពិធីលៀងសាយភោជន៍អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ គម្រប់៦២ យាងចូល៦៣ព្រះវស្សា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ចេញផ្សាយថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ ពិធីលៀងសាយភោជន៍អបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ គម្រប់៦២ យាងចូល៦៣ព្រះវស្សា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប គណៈអភិបាលខេត្តទាំង៦ខេត្ត ឯកឧត្តម ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានការិយាល័យកុងស៊ុល ប្រចាំខេត្តសៀមរាប លោក លោកស្រី ប្រតិបត្តិករ អាជីវករ និងបងប្អូនប្រជាជនជប៉ុន ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។
សូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុនទាំងមូល ដែលកន្លងមកតែងតែបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានចូលរួមការពារនូវអធិបតេយ្យភាព ឯករាជ្យភាព បុព្វហេតុនៃការបង្រួបបង្រួមជាតិ ការអភិវឌ្ឍ និងសន្តិភាពនៅកម្ពុជា ដោយឡែក ខេត្តសៀមរាបយើងខ្ញុំក៏បានទទួលនូវអត្ថប្រយោជន៍ នៃទំនាក់ទំនងតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបណ្តុះបណ្តាលនូវធនធានមនុស្ស កសិកម្ម ការអភិរក្ស ជួលជុលប្រាសាទបុរាណ ជាពិសេសគឺគម្រោងទីក្រុងឆ្លាតវៃក្នុងខេត្តសៀមរាប ហើយថ្មីៗនេះក៏បានសាងសង់អាគារបន្ថែមក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងនោះផងដែរ ខេត្តសៀមរាបបានបង្កើតនូវចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុង នៃប្រទេសជប៉ុនចំនួន ០៤ខេត្ត-ក្រុងផងដែរ។ ផ្លែផ្កាដែលកើតចេញពីភាពជាបងប្អូននេះ បាននាំមកនូវការរីកចម្រើនថ្មីៗបន្ថែមទៀតឥតឈប់ឈរ។
សាលសន្និសិទសុខាសៀមរាប
ថ្ងៃសុក្រ ៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣