អាជ្រៀកឈើកក្រើកអស់អរក្យអរក្សអ្នកតាក្រោយសាលាបឋមសិក្សាតេជោទឹកខៀវចំងាយប្រហែល៥០មែត្រជាប្រភពសេដ្ឋកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចចាំមើលអភិបាលខេត្តព្រះវិហារហ៊ានប្រើកណ្តាប់ដៃដែកដែរឬទេ….! ចេញផ្សាយថ្ងៃអង្គារ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017772889=0882476167
ខេត្តព្រះវិហារ ÷ ទីតាំងបទល្មើសឈូសជ្រៀក និងស្តុកឈើប្រណីតមួយកន្លែង នៅក្នុងមូលដ្ឋានផ្ទះគំរូ ជិត (សាលាបឋមសិក្សា តេជោទឹកខៀវ)ជួរខាងក្រោយសាលារៀនចម្ងាយប្រហែលជាង ៥០ ម៉ែត្រ ភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពឈូសជ្រៀកឈើយ៉ាងកក្រើក គ្មានសមត្ថកិច្ចនិងមន្ត្រីជំនាញណាចុះបង្ក្រាបនោះទេព្រោះខ្លាចដាច់ឆ្នាំងបាយ។
សូមបញ្ជាក់ថា៖ ទីតាំងបទល្មើសឈូសជ្រៀក និងស្តុកឈើប្រណីតមួយកន្លែងនេះ បានបើកដំណើរការធ្វើអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដោយឃើញមានឈើជាច្រើនគំនរ តែមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះទៅធ្វើការទប់ស្កាត់បង្ក្រាបម្តងណាសោះឡើយ បែជាបណ្ដែតបណ្ដោយឲ្យម្ចាស់ទីតាំងនេះ រកស៊ីបំផ្លិចបំផ្លាញ ផលអនុផលព្រៃឈើធនធានធម្មជាតិ តាមតែអំពើចិត្តយ៉ាងរលូនអស់រយៈរាប់ឆ្នាំ។
ប្រជាពលរដ្ឋសំណូមពរឯកឧត្តម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហាបើកការស៊ីបអង្កេតនិងចាត់វិធានការជាបន្ទាន់ផងដើម្បីរក្សាបានផលអនុផលព្រៃឈើធនធានធម្មជាតិឲ្យបានគង់វង្ស៕