ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុង ពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ១០,៨៥០ម៉ែត្រ ទទឹង ៨ម៉ែត្រឆ្លងកាត់ភូមិស្លខ្លាញ់ ចេញផ្សាយថ្ងៃអង្គារ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបាត់ដំបង ÷ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុង ពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ១០,៨៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ដោយដាក់លូកាត់ផ្លូវចំនួន ១២កន្លែង និង សាងសង់ស្ពានបេតុង​ ១កន្លែង ប្រវែង៦៣ម៉ែត្រ ទទឹង ៩ម៉ែត្រ ចាប់ពីផ្លូវលេខ ១៥៩C ដល់ផ្លូវលេខ ៥៧B ឆ្លងកាត់ភូមិស្លខ្លាញ់ និងភូមិគោក ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ប្រារព្ធនៅបរិវេណសាលាបឋមសិក្សា ស្លខ្លាញ់ ស្រុកបវេល។