ប្ដី​ក្រោក​មុន​ដាស់​ប្រពន្ធ​រាល់ថ្ងៃ តែ​ថ្ងៃនេះ​ប្រពន្ធ​ក្រោក​មុន​ដាស់ប្តីវិញ​ម្ដងស្រាប់តែឃើញ​ប្តី​គួរឲ្យរន្ធត់​ចិត្ត​ស្ទើរតែ​គាំង​បេះដូង ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

រាជធានីភ្នំពេញ ÷ បុរស​ម្នាក់​តែងតែ​ក្រោកពីដំណេក​មុន​ប្រពន្ធ ហើយ​រៀបចំផ្ទះ​សម្បែង និង​ដាស់​ប្រពន្ធ​ឲ្យ​ក្រោក​រៀបចំ​ខ្លួន​ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ​មិន​ដែល​ខាន​ឡើយ ប៉ុន្តែ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ បែរជា​មិនឃើញ​គាត់​ក្រោក ហើយ​ដាស់​ប្រពន្ធ​ដូច​រាល់ដង​ទៀត​ឡើយ​។ ខណៈនោះ ប្រពន្ធ​ក៏​បាន​ក្រោក​មុន​វិញ​ម្ដង ហើយ​ក៏​បាន​ដាស់​ប្ដី​ឲ្យ​ក្រោក ដើម្បី​រៀបចំ​ខ្លួន​ទៅ​ធ្វើការ ស្រាប់តែ​ប្រពន្ធ​មានការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរតែ​គាំងបេះដូង​ទៅ​ហើយ ព្រោះតែ​ឃើញ​ប្ដី​របស់​គាត់ បាន​ស្លា​.​ប់​ទាំង​មាន​សភាព​រឹង​ក្រញង់​ៗ​បាត់​ទៅ​ហើយ ដោយ​ពុំ​ដឹង​ថា តើ​គាត់​ស្លា​. ប់​តាំងពី​ពេល​ណា​ឡើយ?​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២៣​នេះ នៅ​ចំណុច​បន្ទប់​ជួល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បុរស​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ស៊ីវ វះ អាយុ​៤៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ប្រពន្ធ​ឈ្មោះ ម៉ា​ប់ ស្រី​អូន អាយុ​៤៤​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​មេ​ម ឃុំ​ព្រែក​ស្ដី ស្រុក​កោះធំ ខេត្តកណ្ដាល ហើយ​ការ​ស្លា​.​ប់​នេះ ត្រូវ​បាន​នគរបាល​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​ខ្យល់គ​។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​បាន​និយាយ​ឱ្យ​ដឹង​ថា គាត់​និង​ប្ដី​បាន​ធ្វើការ​រោងចក្រ​ជាមួយ​គ្នា ហើយ​កន្លង​មក ជា​រៀងរាល់ថ្ងៃ ប្ដី​គាត់​តែងតែ​ក្រោកពីដំណេក​មុន​គាត់​៣០​នាទី ឬ​១​ម៉ោង បន្ទាប់​មក​បាន​ដាស់​គាត់​ឲ្យ​ក្រោក​រៀបចំ​ងូតទឹក ស្លៀកពាក់​ទៅ​ធ្វើការ​ជា​រៀងរាល់ថ្ងៃ គឺ​គាត់​មិន​ដែល​បាន​ក្រោក​មុន​ប្ដី​ឡើយ​។ ដោយឡែក​កាល​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៣ ក្រោយ​ពី​ធ្វើការ​ថែម​ម៉ោង​ចប់ គាត់​និង​ប្ដី​បាន​នាំ​គ្នា​ត្រឡប់​ទៅ​បន្ទប់​ជួល​វិញ បន្ទាប់​មក​ក៏​បាន​នាំ​គ្នា​ហូប​បាយ រួច​ក៏​ចូល​ដេក​ក្នុង​បន្ទប់​ជួល​ទាំង​២​នាក់​ដូច​សព្វមួយដង​ដែរ​។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​និយាយ​ថា ក្រោយ​ពេល​ទទួល​បាន​ដំណឹង​អំពី​មនុស្ស​ដេក​ស្លា​.​ប់​បែប​នេះ កម្លាំង​ក៏​បាន​ចុះ​ទៅ​ពិនិត្យ ហើយ​ឃើញ​ថា បុរស​រូប​នោះ​បាន​ស្លា​.​ប់​ដោយសារ​ជំងឺ​ខ្យល់គ​។