
ឃាតកម្មដ៌សាហាវ! ខ្មាន់កាំភ្លើងបាញ់សម្លាប់គ្រួសារខាងប្រពន្ធ រួច.បាញ់ខ្លួនឯងតាមក្រោយ.បណ្តាលឱ្យផ្អើលដល់ប្រជាពលរដ្ឋ ទាំងព្រឹកព្រលឹម.ក្នុងក្រុងសៀមរាប.! ចេញផ្សាយថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ៖ ព័ត៌មានបឋម ខ្មាន់កាំភ្លើង ដែលអតីតជាប្តី បានបាញ់ទៅលើប្រពន្ធ បងថ្លៃនិងប្អូនថ្លៃ ហើយបាញ់ខ្លួនឯងតាមក្រោយ។
អំពើឃាតកម្មនេះ បានកើតឡើងនាម៉ោងជិត៩ព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ លើគោលដៅចំនួន៣ ទី តាំង ទី១នៅផ្ទះរបស់ប្រពន្ធ ក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក និងនៅក្នុងផ្សារលើធំថ្មីចំនួន២ ទីតាំង។
សមត្ថកិច្ចក្នុងហេតុការណ៍ បានផ្តល់ព័ត៌មានបឋមថា គិតត្រឹមម៉ោង៩,៣០នាទីព្រឹកថ្ងៃដ៏ដែលមានអ្នកស្លាប់២នាក់ និងរបួស២នាក់។
អ្នកស្លាប់ទី១ជាប្រពន្ធទី២ត្រូវជាប្អូនថ្លៃប្រុស ចំណែកឯអ្នករបួស ទី១ជាបងថ្លៃស្រី និងទី២ ជាជនដៃដល់។សមត្ថកិច្ចបន្តថា តាមការស្រាវជ្រាវបឋម ពីដំបូងឡើយជនដៃដល់ចូលមកក្នុងផ្ទះបាញ់សម្លាប់ប្អូនថ្លៃប្រុស ដោយកាំភ្លើងខ្លីមិនទាន់ស្គាល់ម៉ាក និងចាក់សោរបង្ខាំងក្មេងស្រីម្នាក់ទុកក្នុងផ្ទះហើយចេញបាត់។
ពេលបន្ទាប់ជនដៃដល់ទៅបាញ់បងថ្លៃស្រី កំពុងលក់ ដូរក្នុងផ្សារលើ ហើយបន្តទៅបាញ់ប្រពន្ធដែលកំពុងលក់ដូរនៅផ្ទះក្នុងផ្សារលើដូចគ្នា រួចបាញ់ខ្លួនឯងតែម្តង។
សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីកើតហេតុជន រងគ្រោះទាំងបងថ្លៃ.ប្រពន្ធ និងជនដៃដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ តែអកុសល ប្រពន្ធបានដាច់ខ្យល់ស្លាប់។
សរុបត្រឹមម៉ោងជាង៩ព្រឹកថ្ងៃដដែល ស្លាប់២ និងរបួស២ ដែលករណីឃាតកម្មនេះសន្និដ្ឋានជំហ៊ានដំបូងថា អាចជារឿងគំនុំ។
ខណ:នេះ ក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត និងប្រគល់សកសពជូនក្រុមគ្រួសារ មូលហេតុពិតប្រាកយ៉ាងណា អង្គភាពសារព័ត៌មានយើង នឹង ផ្សាយលំអឹតនាពេលក្រោយទៀត៕