​ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា អញ្ជើញ​ផ្សព្វផ្សាយ​អនុសាសន៍​សម្តេច​តេជោ ហ៊ុន សែន​

​ភ្នំពេញ​៖ រសៀល​ថ្ងៃ​ពុធ ទី​០៤ ខែ​មីនា ឆ្នាំ​២០២០ នៅ​ស្នងការដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​នៃ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ឧត្តមសេនីយ៍ត្រី ខៀវ រដ្ឋា ស្នងការរង តំណាង​លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការដ្ឋាន​ទំនាក់ទំនង​កិច្ចការ​សាធារណៈ និង​ជា​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ធ្វើ​ការផ្សព្វផ្សាយ​អនុសាសន៍ របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្តីពី​វិធានការ​របស់​រាជរដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ (​ខូ​វិដ​-១៩) និង​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយចំនួន ក្រោម​កម្មវិធី «​ទំនិញ​គ្រប់​មុខ លើកលែង​អាវុធ​» (EBA)​។​

​ពិធី​នេះ​មាន​ការចូលរួម​ពី​សំណាកល់​លោក នាយ នាយរង​ការិយាល័យ ប្រធាន​ផ្នែក ព្រមទាំង​នាយ នាយរង​អាវុធហត្ថ​ចំណុះ​ស្នងការ​ទំនាក់ទំនង​កិច្ចការ​សាធារណៈ​ជាច្រើនរូប​ទៀត​៕