មន្រ្តីយោធាសឹករងម្នាក់មកពីខេត្តព្រះសីហនុ បានបាញ់សម្លាប់ខ្លួនក្នុងដីចំការរបស់បងប្អូននៅខេត្តតាកែវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ…! ចេញផ្សាយថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តតាកែវ ÷ មន្ត្រីយោធាសក្កិ៤កន្លះម្នាក់បានធ្វើអត្តឃាតដោយយកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯងបណ្តាលអោយស្លាប់ភ្លាមៗបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង៤រសៀលនាថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិ ត្រពាំងឬស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ។ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខេង ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានអោយដឹងថា ករណី មន្រ្តីយោធាម្នាក់ បាញ់សម្លា.ប់ខ្លួន ក្នុងដីចំការ ស្ថិតនៅភូមិត្រពាំងឫស្សី សង្កាត់បារាយណ៍ ក្រុងដូនកែវ នោះ គឺជាករណីធ្វើអត្តឃាតខ្លួនឯង (បាញ់សម្លា.ប់ខ្លួនឯង) ពិតប្រាកដមែន ជនរងគ្រោះមានឈ្មោះ ហ៊ន ប៊ុណ្ណារ័ត្ន បំរើការងារ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ភូមិភាគទី៣។
យោងតាមការបញ្ជាក់ពី សាច់ញាតិជនរងគ្រោះ បានឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញមកខេត្តព្រះសីហនុ ដោយរថយន្តផ្ទាល់ខ្លួន គឺបានយកសោរបង ពីពូនៅផ្ទះខាងមុខ មកចាក់ចូលដីចំការឳពុកម្ដាយខ្លួន ស្រាប់តែមួយសន្ទុះក្រោយ ក៏លឺស្នូកាំភ្លើងសាច់ញាតិជនរងគ្រោះក៏ចូលមកមើល ស្រាប់តែជនរងគ្រោះដេកស្លា.ប់ នៅកញ្ជុះក្នុងចំការតែម្ដង។ សាច់ញាតិជនរងគ្រោះ ក៏មិនទាន់ដឹងលម្អិតថា ជនរងគ្រោះមានវិបត្តិអ្វី នោះទេ ដែលឈានទៅដល់ការបាញ់សម្លា.ប់ខ្លួនឯងបែបនេះ ៕
