
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមអធ្យាស្រ័យម្ចាស់ផ្ទះដែលចូលមកលេងដោយពុំបានជូនដំណឹងមុន….!
ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលជួបសំណេះសំណាល និងពិនិត្យការងារមួយចំនួនដើម្បីស្វែងយល់អំពីការបំពេញការងារជាក់ស្ដែងរបស់មន្រ្តីនគរបាលជាតិ នៃប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឯក ស្ថិតនៅឃុំពាមឯកស្រុកឯកភ្នំ ខេត្តបាត់ដំបង។
សូមអធ្យាស្រ័យម្ចាស់ផ្ទះដែលចូលមកលេងដោយពុំបានជូនដំណឹងមុន។ជជែកគ្នាមួយស្របក់ធំ ខ្ញុំបានស្ដាប់ និងទទួលព័ត៌មានច្រើនពីលោកនាយប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍ដែលប្រចាំការ លើការចាត់ចែងការងារប្រចាំថ្ងៃ ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ ប្រជាការពារ និងបានស្វែងយល់អំពីបញ្ហាប្រឈម និងវិធីសាស្រ្តដោះស្រាយពាក់ព័ន្ធនឹងកិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។
ខ្ញុំសូមលើកទឹកចិត្តខ្ពស់ដល់មន្រ្តីនគរបាលប៉ុស្តិ៍ពាមឯក ក៏រួមទាំងមន្ត្រីប៉ុស្តិ៍រដ្ឋបាលទូទាំងប្រទេស បន្តខិតខំប្រកៀកស្មាគ្នាជាមួយតួអង្គពាក់ព័ន្ធ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ស្របតាមគោលនយោបាយដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕តំឡែងចែករំលែកព័ត៍មានដោយលោកលុចណាម