
លោកស្រី តាន់ បារាំងព្រមទាំងស្វាមីរួមជាមួយសមាគម សិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សាខាខេត្តសៀមរាប ផ្តល់គ្រឿងឧប្បភោគបរិភោគ ដល់ប្រជាពលរដ្ឋ១០គ្រួសារ
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ខែផល្គុន ៣កើត ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លោកស្រី តាន់បារាំងនឹងស្វាមី ដឹកនាំដោយលោក វុិច សុក្ខវិន ប្រធាន សមាគមន៍ សិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សាខាខេត្តសៀមរាប លោក ថងវណ្ណា អនុប្រធាន និង សមាជិក ដឹកនាំក្រុមការងារ បានពាំនាំយកអំណោយជាគ្រឿង ឧប្បភោគបរិភោគចែកជូនលោកយាយលោកតាចំនួន១០គ្រួសារ រស់នៅក្នុងភូមិឪឡោក ឃុំ បាគងស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ការចែកជូននេះដែល
មានការផ្តួចផ្តើមទំនាក់ទំនងពីលោក វុិច សុក្ខវិន ប្រធាន សមាគមន៍ សិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សាខាខេត្តសៀមរាប រួមនឹងក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី យូ ភន់ មេភូមិ ឪឡោក លោកស្រី អនុភូមិ នឹងក្រុមការងារ ឃុំបាគងផងដែរ ។ បន្ទាប់ពីលោកស្រីតាន់បារាំងនឹងស្វាមី រួមនឹងសមាគមន៍សិស្សនិស្សិតបញ្ញវន្តក្មេងវត្តសាខាខេត្តសៀមរាប បានអញ្ជើញមកដល់និងបានជួបសំណេះសំណាលជាមួយអាជ្ញាធរនឹងបានសួរពីសុខទុក្ខលំបាកលោកតាយាយតារួច ក៍បានផ្តល់ជូនអំណោយទឹកចិត្តសប្បុរសធម៍ជាគ្រឿង ឧប្បភោគបរិភោគ ជូនលោកយាយលោកតា អំណោយដែលចែកជូនរួមមាន៖អង្ករ១០គីឡូ .ប៊ីចេង១គីឡូ .អំបិល១គីឡូ.ស្ករស១គីឡូ.ទឹកត្រី១យួរ.ទឹកសុីអុីវ១យួរ.សារ៉ុង១. ក្រម៉ា១នឹងថវិការមួយមុឺនរៀល ។ ក្នុងនោះដែលលោកយាយលោកតាសប្បាយចិត្តត្រេកអរយ៉ាងខ្លាំងចំពោះអំណោយដ៍ថ្លៃថ្លារបស់លោកស្រី តាន់បារាំង នឹងស្វាមី រួមជាមួយ សមាគមន៍ សិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សាខាខេត្តសៀមរាប នឹង សហការ ជាមួយអង្គភាពសារព័ត៍មានចំនួន៣អង្គភាពផងដែរ សម្រាប់ធ្វើមនុស្សធម៌បន្តទៀត រួមមាន៖អង្គភាព គេហទំព័រសារព័ត៍មាន ពន្លឺខ្មែរអមតៈ គេហទំព័រ សារព័ត៍មានសៀមរាបទាន់ហេតុការណ៍ (ហៅកាត់STN TV onlineព័ត៍មាន24h )គេហទំព័រសារព័ត៍មាន ខេមេឌៀ ។ លោកស្រីតាន់បារាំង បានផ្តាំផ្ញើអាជ្ញាធរភូមិថា៖លោកស្រីនឹងបន្តការចែកជូនជាបន្តបន្ទាប់ថែបទៀតនឹងបានថ្លែងអំណរអរគុណលោកស្រីមេភូមិជាពិសេស សមាគមន៍ សិស្សនិស្សិតបញ្ញវន្តក្មេងវត្ត សាខាខេត្តសៀមរាប ដែលបានផ្តល់ឱកាសដឹកនាំអោយលោកស្រីបានធ្វើសប្បុរសធម៍ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីភាពខ្វះខាតទោះបីអំណោយនេះតិចទូចក្តីក៍អាចជួយសម្រួលលោកយាយលោកតាបានមួយគ្រាហើយជាទឹកចិត្តរបស់លោកស្រីផ្ទាល់ផងដែរ៕ដោយ៖លុចណាម