លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន

ខេត្តសៀមរាប៖ ដោយបានការយកចិត្តទុកដាក់ក៏ដូចជាផ្តល់ភាពកក់ក្តៅដល់មន្រ្តីក្រោមឱវាទ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី តាន់ ប៊ុនធន់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា នៃអធិការដ្ឋាននគរបាលស្រុកពួក ចំពោះការបាត់បង់នូវគេហដ្ឋាន ដោយសារអគ្គិភ័យឆាបឆេះ។ ក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ និងបាន

នាំយកថវិកា របស់ថ្នាក់ដឹកនាំ និងថរិការរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សរុបចំនួន ,៤៨០,០០០៛ (ប្រាំបីលានសែសិបប្រាំបីមុឺនរៀល) និងថវិការដែលបានមកពីការចូលរួមរបស់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកពួក សរុបចំនួន ,៥០០,០០០៛ (បីលានប្រាំសែនរៀល) រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន ប្រគល់ជូនជាអំណោយក្នុងការចែករំលែកសម្រាលបន្ទុកគ្រួសារ លោកវរសេនីយ៍ត្រី តាន់ ប៊ុនធន់ ផងដែរ។

សូមបញ្ជាក់ផងដែលថា៖កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង២៣និង៣០នាទី មានករណីអគ្គិភ័យមួយកើតឡើងបណ្តាលឲ្យឆេះផ្ទះមួយខ្នង ដែលស្ថិតនៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប ករណីអគ្គិភ័យនេះបានបណ្តាលឲ្យខូចខាតផ្ទះដែលសាងសង់ពីឈើលើបន្ទប់ថ្មក្រោម ដំបូលប្រក់ក្បឿង និងសំយាបសង្ក័សី ដែលមានទំហំ ៩ម៉ែត្រx១២ម៉ែត្រ ត្រូវបានអគិ្គភ័យឆាបឆេះខូចខាតទាំងស្រុង៕ដោយ៖លុចណាម