
បុរសម្នាក់ ប្រើហិង្សា និង បំផ្លាញទ្រព្យសម្បត្តិវាយទ្វារនិងបង្អួចកុដិលោកសង្ឃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ខេត្តកំពង់ស្ពឺ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងស្យា បានទទួលបានពាក្យបណ្ដឹងពីព្រះតេជគុណ ផន ចាន់សុជាតិ ព្រះជន្ម២៣វស្សា ជាភិក្ខុ គង់នៅវត្តនទីវន្ត ហៅ តាំងហោង ស្ថិតនៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា ស្រុកភ្នំស្រួច នៅថ្ងៃព្រហស្បត្តិ៍ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៨និង០០នាទី បានប្ដឹង ឈ្មោះ ចិន សុខរ៉ា ភេទប្រុស អាយុ៣០ឆ្នាំរស់នៅភូមិឈើនាងខ្ពស់ ឃុំតាំងស្យា បានធ្វើសកម្មភាពមករករឿងព្រះតេជគណខាងលើ ដែលកំពុងសឹងនៅក្នុងកុដិដោយមានកាន់ពូថៅ ជាប់ដៃ ហើយស្រែកសួរថា៖ អាចំពោចនៅអត់ រួចក៏បានកាប់បង្អួចពីខាងត្បូងចំនួន០២ពូថៅ ហើយដើរមកកាប់ទ្វារចំនួន០២ពូថៅ និង កាប់បង្អួចខាងជើងទ្វារចំនួន០២ពូថៅទៀត ពេលនោះព្រះតេជគណក៏បានលូនចេញតាមបង្អួចពីខាងត្បូង និមន្ដតាមផ្លូវទៅភូមិឈើនាងខ្ពស់ ហើយជនសង្ស័យ៖ក៏បានកាន់ពូថៅរត់ដេញតាមកាប់ តែត្រូវបានប្រជាពលរដ្ឋស្រែកឆោឡោ ទើបជនសង្ស័យ៖រត់ឡើងលើស្ពានឆ្ពោះទៅភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺបាត់ទៅ។
លុះដល់ម៉ោង ១១និង០០នាទីថ្ងៃព្រហស្បត្តិ៍ ទី២៧ខែកុម្ភឆ្នាំ២០២៥ ដដែល កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យ៖ខាងលើនៅចំណុចក្បែរស្ពានតាំងហោងពីខាងត្បូង យកមកសាកសួរនិង បានឆ្លើយសារភាពថា៖រូបខ្លួនពិតជាបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើប្រាកដមែន។ មូលហេតុ៖ខឹងព្រះសង្ឃផន ចាន់សុជាតិ ចេះអំពើអាបធ្មប់។ បញ្ជាក់៖កាលពីថ្ងៃទី១៣ ខែ ឆ្នាំខាងលើ ឈ្មោះ ចិន សុខរ៉ា ធ្លាប់បានយកពូថៅវាយព្រះតេជគណខាងលើចំនួន០២ដងពូថៅចំខ្នងរងរបួសស្រាលហើយរត់គេចខ្លួនបាត់។ ករណីខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿង និង បញ្ជូនជនសង្ស័យរួមនិងវត្ថុតាង ទៅស្នងការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធី៕