
លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលិទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងបូកសរុបលិទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០៨នឹង០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តនិងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំ បូកសរុបលិទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងបូកសរុបលិទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម នាយឧត្តមសេនីយ៍ កិតិ្តសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គលេខាធិការរង ឯកឧត្តម អភិបាលរងខេត្ត និងលោក–លោកស្រី ដែលជាសមាជិក សមាជិកាជាច្រើនរូបផងដែរ ៕ដោយ៖លុចណាម