
បង្ក្រាបទីតាំងលេងល្បែងស៊ីសងជល់មាន់មួយកន្លែង នៅស្រុកពួក ឃាត់មនុស្សបានចំនួន០៩នាក់
ខេត្តសៀមរាប៖ ដោយបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅវេលាម៉ោង ១៤ និង ៣០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានថា៖មានការលេងល្បែងស៊ីសងជល់មាន់នៅត្រង់ចំណុចវាលស្រែខាងត្បូងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួកខេត្តសៀមរាប ភ្លាមបានដាក់បទបញ្ជាដោយផ្ទាល់ទៅលោកអធិការនគរបាលស្រុកពួក ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់នៅទីតាំងខាងលើភ្លាមៗ។
ប្រភពបានឲ្យដឹងថា៖ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានធ្វើការនាំខ្លួនក្រុមអ្នកលេងជល់មាន់ សរុបចំនួន០៩នាក់រួមមាន៖១.ឈ្មោះ ម៉ក់ ច្រឹក ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។២.ឈ្មោះ នន់ បូរ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ៣.ឈ្មោះ ភោគ វី ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Wave សេរីឆ្នាំ២០០៧ ពណ៌ខ្មៅក្រហម ពាក់ផ្លាកលេខ សៀមរាប 1F.4181។
៤.ឈ្មោះ ក្រូច ទីន ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយចេក ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយមាន់ជល់ ១ក្បាល។ ៥.ឈ្មោះ ថោង រ៉េត ភេទប្រុស អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1C.3598។ ៦.ឈ្មោះ មុំ ចាំ ភេទប្រុស អាយុ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
៧.ឈ្មោះ ហួន ទ័ព ភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក ខេត្តសៀមរាប។ ៨.ឈ្មោះ ហឿម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក ខេត្តសៀមរាប។ ៩.ឈ្មោះ ឈឿម តី ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។ ប្រភពដដែលបន្តថា៖ វត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតបានមាន៖ មាន់ជល់ចំនួន០៩ក្បាល ចង្ក្រានហ្គាស២, ធុងដាក់ ទឹក៣, ធុងទឹកកក១, រទេះរ៉ឺម៉កកែច្នៃ១, សង្វៀនជល់មាន់ចំនួន២, និងម៉ូតូសរុបចំនួន ២០គ្រឿង។
ប្រភពបានបញ្ជាក់ថា៖ បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ខាងត្រូវបានកម្លាំនគរបាលជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕តំឡើងចែករំលែកព័ត៍មានដោយលោកលុចណាម