
ត្រៀមៗ.! ត្រៀមហើយឬនៅបងប្អូនសមត្ថកិច្ចពាក់ព័ន្ធ.? ឈ្មួញឈើយូឆ្នាំឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ និងឈ្មោះ លោក ហាច ត្រៀមរថយន្ត ១០គ្រឿង ដឹកជញ្ជូនឈើលក់ឆ្លងទៅដែនទៅប្រទេសវៀតណាម.?
ខេត្តក្រចេះ៖ ខ្សឹបចេញពីស្រុកអូរគ្រៀងសែនជ័យ៖ មានរថយន្តសាំយ៉ុង កែឆ្នៃប្រមាណជិត១០គ្រឿង ត្រៀមបញ្ចេញសកម្មភាពដឹកជញ្ជូនឈើប្រណិតចេញពីព្រៃស្ថិតនៅក្នុងដែនជម្រកការពារសត្វព្រៃភ្នំព្រិច ក្នុងស្រុកកោះញែក ព្ព្រំប្រទល់ខេត្តមណ្ឌលគិរី និងព្រៃសហសហគមនឃុំដីរលួសស្រែជិះ ក្នុងស្រុកអអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
សេចសេចក្ដីរាយការណ៍ឱ្យដឹងថា៖ ឈ្មួញឈើឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ និង ឈ្មួញឈើឈ្មោះ ហាច ពួកគេបាននាំយកគោរយន្តកែឆ្នៃខ្នាតធំ ជាច្រើនគ្រឿងលួចចូលទៅក្នុងព្រៃដែនអភិរក្សភ្នំព្រិច ខេត្តមណ្ឌលគិរី រួមទាំងរណារយន្តអារកាត់ឈើប្រមាណជិត១០០គ្រឿង និង រណាយន្តសេសសល់ប៉ុន្មានទៀត ពួកគេទុកអារកាត់ផែឈើនៅព្រៃសហគមន៍ រលួសស្រជិះ ស្រុកអូរគ្រៀងសែនជ័យ ក្នុងទឹកដីខេត្តក្រចេះ។ មិនតែប៉ុណ្ណោះ ឈ្មួញឈើ ជុំ វុទ្ធី ហៅ ធីកាប៉ូ និង ឈ្មួញឈើ ឈ្មោះ ហាច ពួកគេបានបញ្ចុះបញ្ចូរអ្នកមានអំណាចមួយចំនួនតូចនៅក្នុងខេត្តក្រចេះ ដើម្បីឱ្យ មន្ត្រីដែលជាជនខឹលខូចទាំងនេះ ចាំជួយសម្របសម្រួល ពេលដែលឈើពួកគេកាត់នៅក្នុងព្រៃ និងដឹកចេញពីព្រៃ។
អ្នកភូមិបានបង្ហើបឱ្យដឹងទៀតថា ធីកាប៉ូ និង លោក ហាច គេបានឆ្មក់ដឹកបទល្មើសព្រៃឈើទ្រងទ្រាយធំ តែនៅពេលយប់ប៉ុណ្ណោះចេញតាមផ្លូវរលួសស្រែជិះស្ទើរតែរៀងរាល់យប់ តែប៉ុន្មានថ្ងៃនេះ ចាប់ពីយប់នាថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០២៥នេះ គេបានឃើញជញ្ជូនឈើតាមផ្លូវ រលួសស្រែជិះ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ត្រឹមតែមួយរថយន្តសាំយ៉ុងតែប៉ុណ្ណោះ ហើយរថយន្ត និងគោរយន្តកែឆ្នៃ ជាច្រើនគ្រឿងទៀត ពួកគេកំពុង”លាក់ទុក” នៅក្នុងព្រៃដែនជម្រកសត្វព្រៃភ្នំព្រិច មណ្ឌលគិរី និងមួយផ្នែកទៀត យកទៅផ្ញើលាក់តាមផ្ទះប្រជាជន នៅឃុំ រលួស ស្រុកអូរគ្រៀងសែនជ័យ រួមទាំងឈើជាច្រើនទៀត ក៍ប្រម៉ូលដាក់តាមផ្ទះអ្នកភូមិ នៅក្នុងឃុំរលួស ស្រុកអូរគ្រៀងសែនជ័យនេះផងដែរ។
សូមជម្រាបថា៖ ឈើដែលក្រុមឈ្មួញ ធីកាប៉ូ និង ឈ្មោះ ហាច គេធ្វើជំនួញនោះ ជាប្រភេទឈើ សុក្រម និង ឈ្លិក រួមទាំងឈើប្រណិតផ្សេងទៀត ជាប្រភេទឈើជ្រុង និងសន្លឹក។ មិនតែប៉ុណ្ណោះអ្នកភូមិក៍បានរៀបរាប់យ៉ាងដូចច្នេះថា ក្រុមឈ្មូញឈើ ធីកាប៉ូ និង លោក ហាច គេបានគំរាមប្រជន នៅក្នុងភូមិ-ឃុំ រលួសស្រែជិះ ស្រុកអូរគ្រៀងសែនជ័យថា បើប្រជាជនណាហ៊ានតែរាយការណ៍ឱ្យបែកធ្លាយពីរឿងការរកស៊ីជំនួញឈើប្រណិតខុសច្បាប់ របស់ពួកគេ គេនិងគំរាមវាយសម្លាប់ និង វាយគំតិចរថយន្តចោល ជាដើម។
ហើយអ្នកភូមិនិយាយទៀតថា ឈ្មួញឈើ ធីកាប៉ូ និង ឈ្មួញឈើឈ្មោះលោក ហាច ទាំងរូបនេះគឺសមត្ថកិច្ចមិនដែលបង្ក្រាប ពួកគេបានម្តងណាឡើយ។ គេបានឃើញយ៉ាងច្បាស់ហើយថា បើរថយន្តដឹកបទល្មើសព្រៃឈើវិញ គឺ”ចាប់របូតចាប់របូត” ហើយបើយកទៅដាក់គុកវិញ នាំខ្លួនចូលផ្លូវមុខ ចេញពីខាងក្រោយ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ ក្រុមការងារអ្នកកាសែតក្នុងស្រុក ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋថា ព្រៃសហគមន៍ រលួសស្រែជិះមានឈ្មួញដឹកជញ្ជូនឈើមកទម្លាក់ស្តុកនិងអារជ្រៀកផែឈើនៅព្រៃសហគមន៍ រលួសនេះ ក្រុមការងារយើងខ្ញុំបានចុះទៅឃើញជាក់ស្តែងពិតប្រាកដមែន។ ឈើប្រណិតផែជ្រៀក ក្នុងព្រៃសហគមន៍ រលួសស្រែជិះ ជាច្រើនកំណាត់ប្រភេទឈើសុក្រម មូលនិង ឈើជ្រុង។ គ្រានោះដែរ ក្រោយពីមានសេចក្តីរាយការពីប្រជាពលរដ្ឋ ឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ លោកបញ្ជាឱ្យកម្លាំងប្រដាប់អាវុធ ចុះត្រួតពិនិត្យភ្លាម ឈ្មួញទាំងនោះក៍ ប្រញ៉ាប់ប្រញ៉ាលជំលៀសចេញភ្លាមៗផងដែរ។
បើទោះជាដូចច្នេះក្តី ប្រជាពលរដ្ឋសំណូមពរ ដល់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខខេត្តក្រចេះ និង ឯកឧត្តម សាក់ សារាង មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ និង ឯកឧត្តម ស្នងការខេត្តក្រចេះ សូមឯកឧត្តម ជួយមានចំណាត់ការទប់ស្កាត និងមានចំណាត់ការបង្ក្រាបឈ្មួញឈ្មោះ លោក ហាច និង ឈ្មោះ ធីកាប៉ូ នេះផង បើទុកឱ្យក្រុមឈ្មួញឈើទាំងនេះបន្តធ្វើសកម្មភាពដឹកបទល្មើសព្រៃឈើខ្នាតទ្រងទ្រាយធំ ធ្វើព្យុះធ្វើភ្លៀងបន្តទៅទៀត វានាំស៊យចង្រៃដល់ខេត្តក្រចេះយើង តែប៉ុណ្ណោះ៕លុចណាម