
លោកស្រី តាន់ បារាំង ព្រមទាំងស្វាមី បន្តចែកគ្រឿងឧប្បភោគបរិភោគដល់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតចំនួន១០នាក់បន្ថែមទៀត
ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន១០នាក់ មកពីភូមិផ្សេងៗគ្នាតាមរយៈលោក គៀន គាល ! ចាងហ្វាងការផ្សាយ របស់គេហទំព័រ សារព័ត៍មាន ពន្លឺខ្មែរអមតៈ ! បានមកទទួលអំណោយជាគ្រឿងឧប្បភោគបរិភោគ មួយចំនួន ពីលោកស្រី តាន់ បារាំង ព្រមទាំងស្វាមី ! ដែលជាអនិច្ចជនធ្លាប់រស់នៅប្រទេសបារាំង បច្ចុប្បន្នលោកស្រី រស់នៅ ភូមិនគរក្រៅ សង្កាត់នគរធំ ក្រុងខេត្តសៀមរាប ខេត្តសៀមរាប ។ ការចែកជូនអំណោយពីម្ចាស់ជំនួយខាងលើនេះដែលធ្វើឡើង នៅគេហដ្ឋាន របស់លោក គៀន គាល ! ចាងហ្វាងការផ្សាយគេហទំព័រ សារព័ត៍មានពន្លឺខ្មែរអមតៈ នេះតែម្តង ដែលមានទីតាំងស្ថិតនៅ ភូមិវាល សង្កាត់ គោកចក ក្រុងសៀមរាបខេត្តសៀមរាប ។ អំណោយដែលបងប្អូនទទួលបានពីលោកស្រី តាន់ បារាំង ព្រមទាំងស្វាមី ! រួមមាន៖អង្ករ១០គីឡូ .ប៊ីចេង១គីឡូ .អំបិល១គីឡូ.ស្ករស១គីឡូ.ទឹកត្រី១យួរ.ទឹកសុីអុីវ១យួរ.សារ៉ុង១. ក្រម៉ា១នឹងថវិការមួយមុឺនរៀល ។
តាមការបញ្ជាក់ពីលោក គៀន គាល ! បានឲ្យដឹងថា៖ការចែកជូនអំណោយគ្រឿងឧប្បភោគបរិគោគនេះដែលគឺជាទឹកចិត្តដ៍ថ្លៃថ្លាផ្ទាល់ខ្លួនរបស់លោកស្រី តាន់ បារាំងព្រមទាំងស្វាមី ដែលពួកគាត់ចង់ជួយបងប្អូនដោយមើលឃើញពីការខ្វះខាតរបស់បងប្អូន ដែលគ្រឿងឧប្បភោគបរិភោគទាំងនេះវាអាចជួយបងប្អូនសម្រួលដោះស្រាយបានខ្លះៗបានបន្ធូរបន្ថយការខ្វះខាតរបស់បងប្អូនបានមួយគ្រាផងដែរ ។ លោកគៀន គាល ! បន្តថា៖នេះជាលើកទី០២ហើយ ដែលលោក ស្រីតាន់ បារាំង ព្រមទាំងស្វាមី បានធ្វើការចែកជូនអំណោយខាងលើតាមរយៈលោកហើយបានធ្វើឡើងចែកជូននៅគេហដ្ឋានរបស់លោកផ្ទាល់ដូចគ្នា ។ បន្ទាប់ពីបានជួបសំណេះសំណាលសួរសុខទុក្ខនឹងចែកជូនបងប្អូនប្រជាពលរដ្ឋរួចមក លោកស្រី តាន់ បារាំង ព្រមទាំងស្វាមី ! បាន
ប្តេជ្ញាចិត្តថា៖នឹងបន្តចែកជូនជួយមនុស្សធម៍នេះដល់បងប្អូនបន្ថែមទៀតតាមរយៈសារព័ត៍មាន ដើម្បីទំនាក់ទំនងផ្តល់ជូនដោយមិនមើលនឹងភ្នែកនៃការខ្វះខាតរបស់បងប្អូនប្រជាពលរដ្ននោះឡើយ ។
ជាចុងក្រោយប្រជាពលរដ្ឋចំនួន១០នាក់ដែលបានទទួល
អំណោយពីលោកស្រី តាន់ បារាំង ព្រមទាំងស្វាមី ! សម្តែងការសប្បាយចិត្តត្រេកអរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៍ថ្លៃថ្លាលោកទាំងពីរដែលមិនទុក្ខបងប្អូនចោលចំពោះការខ្វះខាតសូមលោកស្រី តាន់ បារាំង ព្រមទាំងស្វាមី ! មានសុខភាពល្អអាយុវែងនឹងសូមទេវតាក្នុងលោកតាមថែរក្សាបីបាច់លោកទាំងពីរ សូម ពុទ្ធពរ ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ នឹងរួមបន្តជួយមនុស្សធម៌សង្គុមជាតិដល់ពលរដ្ឋក្រីក្រដែលជួបការខ្វះខាតថែមទៀតដោយលោកទាំងពីរមិនរអើងមើលនឹងភ្នែកនោះឡើយ ៕ដោយ៖លោកលុចណាម