
មេឈ្មួញឈ្មោះ សុខ សំបូរ ជនជាតិវៀតណាមប្រមូលទិញត្រីហ៊ុំសម្រះខុសច្បាប់នៅពេលយប់ ខណះក្រុមបង្រ្កាបល្បាតពេលថ្ងៃ
ខេត្តកំពង់ឆ្នាំង៖ មហាជនបានសម្តែងការព្រួយបារម្ភចំពោះ មេឈ្មួញដ៍ល្បីមួយរូបដែលហ៊ានចេញប្រមូលទិញត្រីបទល្មើសនេសាទនៅពេលយប់ខណះ កងយុទ្ធពលខេមរៈភូមិន្ទ ដែលខិតខំបង្ក្រាបបទល្មើសនេសាទនៅតាមបណ្ដោយទន្លេខេត្តកំពង់ឆ្នាំងយ៉ាងសកម្ម ពេលថ្ងៃបែរជាឈ្មួញធ្វើសកម្មភាពពេលយប់ដោយរំភើយ ។
ប្រភពជាក់ស្តែងបានរាយការណ៍នៅថ្ងៃសុក្រទី២១ខែកុម្ភៈឆ្នាំ២០២៥ បានឲ្យថា៖ មានមេឈ្មួញដ៏ល្បីល្បាញឈ្មោះរាប់ឆ្នាំមកហើយនោះ កំពុងតែដើររកស៊ីយប់ដូចទីទុយនៅពេលដែលក្រុមទាហានវ៉ៃលុកបង្រ្កាបនៅពេលថ្ងៃ។ បែរជាមេឈ្មួញឈ្មោះ សុខ សំបូរដែលជាជនជាតិវៀតណាម រស់នៅភូមិ ទី ០៧ ឃុំពាមឆ្កោក ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង សម្រុកប្រមូលទិញត្រីហ៊ុំសម្រះខុសច្បាប់នាពេលយប់ ។
តើវាំងននខ្មៅនៅពីក្រោយខ្នងមេឈ្មួញប្រមូលទិញត្រីសម្រះទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ធំប៉ុណ្ណាទៅទើបសកម្មភាពនេះធ្វើនៅពេលយប់យ៉ាងរលូនបានយ៉ាងនេះ ។ ប្រភពបន្ថែមថា៖មានមេឈ្មួញទិញត្រីបទល្មើសនេសាទ សម្រះមានពីរនាក់ធំៗជារៀងរាល់ឆ្នាំប្រចាំខេត្តកំពង់ឆ្នាំង ក៏ប៉ុន្តែម្នាក់ទៀតមិនហ៊ានចេញមុខ ឈ្មោះជ្រុយ បច្ចុប្បន្នឈ្មោះសុខ សំបូរ ជាអ្នកចេញមុខ ។
មហាជនសំណូមពរ ទៅដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទកងទ័ពជើងគោកដែលអាចជួយអន្តរាគមន៍ដល់មេឈ្មួញកំពុងតែដើរមធ្យោបាយរកស៊ីនៅពេលយប់ដូចទីទុយនោះបាន ៕ប្រភព៖លី ណារ៉ុង តាមដានសង្គម