
រហ័សនាមយាយ សុង សុខា ហៅម៉ែ អាត្រង៉ោលមុខរបរបើកបនល្បែងអាប៉ោង ខុសច្បាប់ក្នុងក្រុងបាត់ដំបងបន្តបើកលេងបានសមត្ថកិច្ចមិនទាន់មានចំណាត់ការនៅឡើយ
ខេត្តបាត់ដំបង៖ បណ្តាញព័ត៍មានបានចេញផ្សាយ៖នៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២៥ ទីតាំងល្បែងអាប៉ោងដុះស្លែ ជាច្រើនអង្គភាពលេងចាញ់ឈ្នះលុយរាប់លានរៀលបើកលេងល្បីល្បាញយូរមកហើយកណ្តាលក្រុងបាត់ដំបងតែម្តង ដែលមហាជនដឹងថា៖ មេបើកបនល្បែងជាស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ សុង សុខា ហៅម៉ែ( អាត្រង៉ោល) បើកលេងនៅផ្ទះរបស់គាត់ផ្ទាល់ មានទីតាំងស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់បងខេត្តបាត់ដំបង ។ ប្រភពពីក្រុមអ្នកចូលលេងល្បែងនៅផ្ទះម៉ែ អាត្រង៉ោលបានប្រាប់នឹងអះអាងថា៖បនល្បែងដែលយាយ សុង សុខា ហៅម៉ែ (អាត្រង៉ោល )បានបើកខាងលើនេះ បានដាក់កញ្ចប់ ( លុយប្រចាំខែ) អោយសមត្ថកិច្ចមូលដ្ឋានរួចហើយទើបគេហ៊ានបើកលេងល្បែងអាប៉ោងខុសច្បាប់នេះដោយមិនខ្លាចសមត្ថកិច្ចឬអ្នកកាសែតណារាយការឬធ្វើការចុះផ្សាយ៖នោះទេ។ ជារៀងរាល់ថ្ងៃគេឃើញយាយ សុង សុខា ហៅម៉ែ អាត្រង៉ោលតែងតែខលហៅពួកអ្នកញៀនល្បែងមកពីគ្រប់ទិសទីមកលេងល្បែងអាប៉ោងផ្ទះរបស់គាត់ ដោយមិនខ្វល់ពីច្បាប់(ភូមិឃុំសុវត្តិភាពទាំង៧ចំណុច ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ) របស់រាជរដ្ឋាភិបាលដែលបានចែងកន្លងមកទាល់តែសោះ ។
ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង ចង់ឃើញនឹង សូមសំណូមពរដល់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជាស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាពិសេសលោកឯកឧត្តម សុខ លូ អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបងមេត្តាមានវិធានការទប់ស្កាត់និងបញ្ជា កម្លាំងក្រោមឱវាទ អោយចុះបង្ក្រាបល្បែងអាប៉ោងដុះស្លែដែលមានទីតាំងនៅផ្ទះយាយសុងសុខា ហៅម៉ែអាត្រង៉ោល ដើម្បីភូមិឃុំមានសុវត្ថិភាព ដោយគ្មានអំពើលួចឆក់ប្លន់កើតចេញពីបនល្បែងអាប៉ោងខាងលើនេះ ៕