បុរសវ័យ៧០ឆ្នាំម្នាក់ធ្វើសកម្មភាពកាប់ប្រហារទៅលើប្រពន្ធនិងកូនៗបណ្តាលអោយប្រពន្ធស្លាប់ចំឡែកកូនស្រី០២នាក់រងរបួស


ខេត្តបាត់ដំបង៖
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ក្រោយធ្វើសកម្មភាពកាប់ប្រហារទៅលើប្រពន្ធនិងកូនៗបណ្តាលអោយស្លាប់និងកូនស្រី០២នាក់រងរបួសធ្ងន់ស្រាលព្រោះតែភ្លើងប្រច័ណ្ឌ ករណីឃាតកម្មគិតទុកមុននេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០២ និង០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែកុម្ភៈ ២០២៥ នៅត្រង់ចំណុចក្រុមទី១ ភូមិផ្អៀង ឃុំកកោះ  ស្រុកមោងឬស្សីខេត្តបាត់ដំបង ដែលជនសង្ស័យ៖ឈ្មោះមុំ ហុង ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំព្រៃតូច ស្រុកមោងឫស្សីខេត្តបាត់ដំបង បានប្រើប្រាស់ដោយយកកាំបិតខ្វែវ ប្រភេទកែច្នៃ កាប់ទៅលើប្រពន្ធឈ្មោះថឿង អែម អាយុ៣៨ឆ្នាំ ជាច្រើនកាំបិតបណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្តង រួចបន្តកាប់ទៅលើកូនៗចំនួន០២នាក់ទៀតរងរបួសផងដែរ។

,ឈ្មោះ វាណ្ណារ៉ា ឆផ្កា ភេទស្រី អាយុ១១ឆ្នាំ របួសស្មាពីក្រោយចំហៀងខាងឆ្វេង០១កន្លែង របួសមធ្យម កូនប្តីដើម ,ឈ្មោះ វាណ្ណារ៉ា គន្ធា ភេទស្រី អាយុ០៨ឆ្នាំ របួសចំពីលើក្បាល០១កន្លែង  របួសមធ្យមត្រូវជាកូនបង្កើតជនសង្ស័យ ។ សមត្ថកិច្ចបានបញ្ជាក់ថា៖ មុនពេលកើតហេតុជនសង្ស័យ៖បានសុំទូរស័ព្ទប្រពន្ធដែលជាជនរងគ្រោះមើលដោយចោទថា៖ជនរងគ្រោះមានទាក់ទងប្រុសផ្សេង នឹងបានគំរាមជនរងគ្រោះអោយប្រយ័ត្នខ្លួន ដោយជនរងគ្រោះខឹងក៏នាំកូនស្រីទាំង០២នាក់ មកដេកនៅរោងគោផ្ទះរបស់ឈ្មោះ ថឿង ផល ហៅមុំ ភេទស្រី អាយុប្រហែល៤៥ឆ្នាំ  ត្រូវជាបងបង្កើត ផ្ទះទុកចោល ក្រោយមកជនសង្ស័យ៖មកហៅអោយទៅដេកផ្ទះវិញតែជនរងគ្រោះមិនទៅ លុះដល់ម៉ោងកើតហេតុខាងលើជនសង្ស័យ៖ប្រដាប់ដោយកាំបិតខ្វែវ ប្រភេទកែច្នៃមកធ្វើសកម្មភាពកាប់ជនរងគ្រោះនិងកូនៗ តែម្ដង។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ៖បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៕លុចណាម