
បែងមាន់ជល់អនឡាញក្រុមហ៊ុនR78 នៅតាមមូលរដ្ឋាន ស្រុកកំពង់សៀម តែសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់មិនបង្រ្កាប
ស្រុកកំពង់សៀម៖ ល្បែងស៊ីសងមាន់ជល់អនឡាញរបស់ក្រុមហ៊ុនR78 កំពុងពង្រីកវិសាលភាពនៅក្នុងស្រុកកំពុងសៀម ដែលក្នុងនោះគេឃើញមាននៅក្នុងឃុំកោះរកានិងឃុំទ្រាន រាលដាលអាណាធិប្បតេយ្យ រដ្ឋបាលស្រុកនិងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បែរជាមិនមានរឿងអ្វីកើតឡើងចំពោះការពង្រឹង សន្តិសុខសង្គម នោះទេ បើទោះបីជាប្រទេសកម្ពុជាចាត់ទុកល្បែងស៊ីសងអនឡាញទាំងនេះជាទង្វើខុសច្បាប់យ៉ាងណាក៏ដោយ។
របាយការណ៍ក្រុមអ្នកកាសែតបានឲ្យដឹងថា៖ឥឡូវនេះមាន់ជល់អនឡាញរបស់ក្រុមហ៊ុន R78 នៅតាមមូលដ្ឋានស្រុកកំពុងសៀមខេត្តកំពង់ចាមបាននឹងពង្រាយគ្រប់ភូមិ ទៅហើយ។ ប្រភពបានឲ្យដឹងថា៖ ល្បែងជល់មាន់អនឡាញរបស់ក្រុមហ៊ុនR78 ទំនងជាវិនិយោគជាមួយអាជ្ញាធរមូលដ្ឋានស្រុកកំពង់ សៀម អស់ដើមច្រើនណាស់ទើបអាចពង្រាយបានគ្រប់មូលដ្ឋានឃុំក្នុងស្រុកនេះស្ទើរទាំងមូល។ អាចនិយាយបានថា៖ ក្រុមហ៊ុនមាន់ជល់អនឡាញ R78 កំពុងទទួលបានជោគជ័យដ៏ធំសម្បើម នៅក្នុងស្រុកកំពង់សៀមដែលប្រការនេះរដ្ឋបាលខេត្តកំពង់ចាម គួរបំពាក់មេដៃឲ្យមន្ត្រីពាក់ព័ន្ធក្នុងស្រុកកំពង់សៀមផង។ ល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញក្រុមហ៊ុន R78 ជាច្រើនកន្លែងនៅស្រុកកំពង់សៀម កំពុងបើកលេងចាក់ ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗរាប់សិបគូរ ហើយក្នុង១គូរៗចាក់ភ្នាល់រាប់រយដុល្លារឬក៏រាប់ម៉ឺនរៀលឯណោះដោយមិនញញើតនឹងច្បាប់ទាល់តែសោះ។ អ្នកភូមិខ្សឹបថា៖គេឃើញសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងមន្ត្រីនគរបាលអធិការដ្ឋានស្រុកកំពង់សៀម ចុះទៅមើលដែរ ប៉ុន្តែមិនមែនទៅបង្ក្រាបនោះឡើយ។ អស់លោកមន្ត្រីនគរបាលទាំងនោះត្រូវប្រជាពលរដ្ឋសង្ស័យថា៖ ទំនងជាអ្នកសម្របសម្រួលដើម្បីឲ្យ ទីកន្លែងល្បែងស៊ីសងមាន់ ជល់អនឡាញរបស់ក្រុមហ៊ុនR78 នេះដំណើរការដោយ សុវត្ថិភាពតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា៖ ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុកកំពង់សៀមហើយមើលទៅ ទើបម្ចាស់ទីតាំងនិងក្រុម ហ៊ុនជល់មាន់អនឡាញនេះ អាចបើកដំណើរការចាក់ភ្នាល់មាន់ជល់បានយ៉ាងរលូនបែបនេះ ។ប្រជាពលរដ្ឋរស់នៅតាមមាត់ ទន្លេនៃស្រុកកំពង់សៀមលើកឡើងថា៖ទីតាំងល្បែងស៊ីសងមាន់ជល់នេះ កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ អំពីការកើនឡើងនៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម,ការបែកបាក់គ្រួសារ។ បុរសជាមេគ្រួសារមួយចំនួនចំណាយ ពេលវេលានិងលុយកាក់នៅទីកន្លែងជល់មាន់អនឡាញខាងលើនេះ។
វរសេនីយ៍ឯក ឯក ប៉ាន់ដន អធិការនគរបាលស្រុកក៏ ដូចជាលោកទន់ ណេត អភិបាលស្រុកកំពង់សៀម តែងណែនាំដល់មន្ត្រីឱវាទឱ្យបន្តជម្រុញ,ផ្សព្វផ្សាយគោល នយោបាយភូមិឃុំ–សង្កាត់ មានសុវត្ថិភាព និងវេទិកាសាធារណៈក្នុងមូលដ្ឋានឱ្យបានច្រើន ពិសេសនៅតាមសាលារៀន,តៀមលក់ការហ្វ ។ ប៉ុន្តែមិនដឹងហេតុដូច ម្ដេចបានជាល្បែងមាន់ជល់អនឡាញ របស់ក្រុមហ៊ុនR78 អាចដំណើរការបានយ៉ាងគគ្រឹកគគ្រេងនៅក្នុងមូលដ្ឋានស្រុកកំពង់សៀមយ៉ាងដូច្នេះ?ហើយមិនមានវិធានការបង្រ្កាបទល់តែសោះ ៕