កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបន្តបន្ទាប់ករណីជួញដូរគ្រឿងញៀននឹងប្រើប្រាស់


ខេត្តតាកែវ៖
ដោយមានបទបញ្ជារយ៉ាងមឹងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ កាលពីថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥ វេលាម៉ោង១៧និង៤០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាល ស្រុកត្រាំកក់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ដឹកនាំដោយលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់និងលោកវរៈសេនីយ៍ត្រី សុិន ជឺ នាយប៉ុស្តិ៍រនគរបាលរដ្ឋបាលលាយបូរ បានចេញល្បាតតាមដងផ្លូវសំខាន់ៗ លុះមកដល់ចំណុចផ្លូវលេខ២២ ស្ថិតក្នុងភូមិត្រពាំងព្រីង ឃុំលាយបូរ ដោយមានការសង្ស័យ៖ សមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យ៖០១នាក់ ឈ្មោះ ឯមចាន់ធឿន ហៅ    ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ករណី ជួញដូរ និងប្រើប្រាស់ នឹងបានធ្វើការឆែកឆេរក៏ប្រទះឃើញមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យ៖ជាសារធាតុញៀនចំនួន ០៥កញ្ចប់(ធំ០៤កញ្ចប់ តូច០១) ទូរស័ព្ទ០១គ្រឿង  និងម៉ូតូ ០១គ្រឿង ភ្លាមនោះសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ៖យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ក្រោយពីសាកសួររួចជនសង្ស័យ៖បានឆ្លើយ សារភាពថាខ្លួនបានទិញថ្នាំញៀន ក្នុងមួយដង ពីរលានរៀល ទៅ បួនលានហាសិបម៉ឺនរៀល ហើយខ្លួនបានអោយឈ្មោះ អូន វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិខ្នារ ឃុំលាយបូរនិងឈ្មោះ ទក ម៉េង ហៅមេឃ ភេទប្រុស អាយុ២៧ឆ្នាំនៅ ភូមិអង្គគគីរ ឃុំលាយបូរ ជាអ្នកវេលុយទៅទិញ ពេលវេរួចទើបអ្នកលក់ដាក់ថ្នាំមកផ្លុងចោលនៅ ម្តុំ អគ្គិសនីខេត្តតាកែវ ពេលខ្លះម្តុំទល់មុខពេទ្យភ្នែកខេត្តតាកែវ ដោយមានការសម្របសម្រួលពីសំណាក់លោក លីម ហ៊ន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ០៧ និង០០នាទី  សមត្ថកិច្ចយើងក៏បន្តបានឃាត់ខ្លួនជនសង្ស័យ៖ ០១នាក់ទៀត ឈ្មោះអូន វិចិត្រ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិខ្នារ ឃុំលាយបូរ (ប្រើប្រាស់) រីឯឈ្មោះ ទក ម៉េង ហៅមេឃ ភេទប្រុស អាយុ២៧ឆ្នាំនៅ ភូមិអង្គគគីរ ឃុំលាយបូរ បានគេចខ្លួនបាត់។  បច្ចុប្បន្នជនសង្ស័យ៖និងវត្ថុតាងត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា៖ ជនសង្ស័យដែលមាន ឈ្មោះ ឯម ចាន់ធឿន ហៅ ធឿន ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខៈ០៥/២០២៥ ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៥ ចេញដោយលោក ជៀន ស្រស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តតាកែវ