បែធ្លាយឈ្មោះ ចែអ៊ីម ជាស្រីកំណាន់ចិត្តនាយរងខ័ណ្ឌជលផលនិងជាឈ្មួញលៀសបានផ្ទុះកំហឹងជេរប្រមាថសមត្ថកិច្ចជំនាញខាងខេត្តកំពង់ឆ្នាំងកប់ៗមាត់ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តកំពង់ឆ្នាំង ÷ ពលរដ្ឋនៅក្នុងឃុំឆ្លុកទ្រូ ស្រុកបរិបូណ៌ នៃខេត្តកំពង់ឆ្នាំង មានសេចក្ដីរាយការណ៍បញ្ជាក់ក្រោយពីមេឈ្មួញលៀសដែលមានឈ្មោះចែអ៊ីម បានផ្ទុះកំហឹងជេរប្រមាថសមត្ថកិច្ចជំនាញខាងខេត្តកំពង់ឆ្នាំងកប់ៗមាត់ មេឈ្មួញជាស្ត្រីរូបនេះបានបញ្ជាក់ថាខាងខេត្តកំពង់ធំ ការនេសាទកាវលៀសដោយខុសច្បាប់គ្មានអ្នកណាហ៊ានប៉ះពាល់គាត់នោះទេ ហេតុអី្វខាងកំពង់ឆ្នាំងក៏យ៉ាប់ម៉្លេះ ប្រភពព័ត៌មានច្បាស់ការបានបង្ហើបឲ្យដឹងនៅថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2023 នេះបានឲ្យដឹងថា ឈ្មោះចែអ៊ីម ដែលជាឈ្មួញលៀសចាស់វស្សា គឺជាប្រពន្ធចុង ឬក៏ស្រី របស់លោកចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ អញ្ចឹងហើយបានជានេសាទលៀសដោយខុសច្បាប់មិនខ្ចីខ្លាចដោយសារតែមានខ្នងនៅពីក្រោយ រងចាំជួយឬមួយផ្ដល់ជាយោបល់ ។
ប្រជានេសាទនិងបងប្អូនប្រជាពលរដ្ឋដែលរស់នៅចំនួនពីរឃុំគឺឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនិងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សូមសំណូមពរទៅលោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ គឺលោកជិន ស៊ីថា និងលោកប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំមេត្តា ជួយមើលមន្ត្រីក្រោមឱវាទដែលកំពុងតែធ្វើព្យុះធ្វើភ្លៀងជាមួយនឹងឈ្មួញរកស៊ីដោយផ្ទុយនឹងច្បាប់ស្ដីពីជលផល
កាងប្រពន្ធចុងឬក៏ស្រីខ្លួនឯង ដើម្បីឲ្យរកស៊ីដោយខុសច្បាប់នោះផង ចំណែកលោកចាយគង់ម៉េងអង្គភាពយើងខ្ញុំតេលេក្រាមចូលហើយមើលហើយមិនតប៕