ព្រៃឈើកំពុងរលាយហិនហោចជិតដាច់ពូជហើយបើដឹកសុទ្ធតែរថយន្តខ្នាតយក្សដឹកចេញពីឃុំបឹងល្វា ស្រុកសន្ទុក ពលរដ្ធសំណូមពរឯកឧត្តម សៅ សុខា មេត្តាទប់ស្កាត់ផង ចេញផ្សាយថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476168 ដោយ=ឌុច រស្មី

ខេត្តកំពង់ធំ ÷ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ធំ សូមសំណូមពរទៅឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

សូមឯកឧត្តមមេត្តាចាត់វិធានការតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋចំពោះការបំផ្លាញធនធានធម្មជាតិចម្រុះទាំងតូចទាំងធំនៅលើទឹកដីខេត្តកំពង់ធំផងទាន បើមិនដូច្នោះទេព្រៃឈើចម្រុះច្បាស់ជារលាយអស់នៅពេលខាងមុខនេះជាក់ជាមិនខាន ពីព្រោះរថយន្តវេរអង្គ នឹងរថយន្តយីឌុបធំៗជាច្រើនគ្រឿង បានធ្វើសកម្មភាពដឹកជញ្ជូនចេញពីភូមិសាស្ត្រ ឃុំបឹងល្វា ស្រុកសន្ទុក
នៃខេត្តកំពង់ធំ ចំណុចអូរក្រពើ  ឡាននីមួយៗដឹកចាប់ពីរ 60 ម៉ែត្រគីបឡើងទៅ ។

ជាក់ស្ដែងព្រៃអង់តែនស្ទើរតែរលាយបាត់ឈ្មោះអស់ហើយ ជំនាញពាក់ព័ន្ធមិនខ្វល់ ប្រជាពលរដ្ឋពិតជាមិនយល់ដូច្នេះមានតែសំណូមពរទៅថ្នាក់ជាតិទេដែលអាចនឹងធ្វើការបង្ក្រាបបាននៅក្នុងករណីកាប់បំផ្លាញធនធានធម្មជាតិចម្រុះទាំងតូចទាំងធំនៅលើទឹកដីខេត្តកំពង់ធំសព្វថ្ងៃនេះ៕