ល្បែងស៊ីសងនៅភូមិត្រាំប៉ោងជាឆ្នាំងបាយរបស់សមត្ថកិច្ចលេងស្រែកហូកញ្ជៀវអាជ្ញាធរស្រុកមិនមានចំណាត់ការអ្វី…! ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក យ៉ុង វណ្ណ:

ខេត្តឧត្តរមានជ័យ ÷ ល្បែងជល់មាន់អនឡាញមួយកន្លែងស្ថិតនៅក្នុងភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ បើកដៃដំណើរការដុះស្លែដោយមិនមានការរំខានពីសំណាក់ជុំនាញមានសមត្ថកិច្ចនោះឡើយ។

ជាក់ស្តែល្បែងស៊ីសងជល់មាន់អនឡាញខាងលើតាមប្រភពបានឲ្យដឹងថាគេសង្កេតឃើញកៀងគរពលរដ្ឋចូលលេងយ៉ាងគគ្រឹកគគ្រែងស្រែហូកជ្រៀវដោយមិនមានការភ័យខ្លាចច្បាប់ឬសមត្ថកិចណាម្នាក់សោះឡើយ។

បនល្បែងខាងលើនេះសង្ស័យជាឆ្នាំងបាយរបស់សមត្ថកិច្ចឬអធិការនគរបាលស្រុកត្រពាំងប្រាសាទហើយទេដឹងបានជាបណ្តែតបណ្តោយឲ្យលេងស្រែកហូកញ្រៀវតាមអំពើចិត្តដោយមិនមានការទប់ស្កាត់ឬបង្រាបទាល់តែសោះ។

តើលោក ហាំង ម៉េង គណៈអភិបាលស្រុកត្រពាំងប្រាសាទពិជាមិនខ្វល់ខ្វាយល្បែងស៊ីសងក្នុងទឹកដីរបស់លោកមែនឬបានជាមិនមានចំណាត់ណាមួយដល់មន្ត្រីក្រោមឱវាទទាល់តែសោះ៕